តូក្យូ ៖ លោកស្រីអភិបាលក្រុងបានមានប្រសាសន៍ជាផ្លូវការថា រដ្ឋាភិបាលទីក្រុងតូក្យូ នឹងចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធវិទ្យាទំនើប Chatbot ChatGPT ស៊ើបការណ៍សិប្បនិម្មិតសម្រាប់ការសរសេរអត្ថបទ និងអនុវត្តការងារស្មៀនផ្សេងទៀតនៅក្នុងការិយាល័យទាំងអស់ របស់ខ្លួនចាប់ពីខែសីហា យោងតាមការផ្សព្វផ្សាយផ្សាយពីគេហទំព័រជប៉ុនធូដេ ។
លោកស្រីអភិបាលក្រុងតូក្យូ Yuriko Koike បាននិយាយក្នុងអំឡុងសម័យប្រជុំសភាទីក្រុងថា កម្មវិធី ChatGPT មានសក្ដានុពលក្នុងការផ្លាស់ប្តូរយ៉ាងខ្លាំងនូវរបៀបដែលរដ្ឋបាលសាធារណៈត្រូវបានធ្វើឡើង។
លោកស្រីបានបន្ថែមថា អភិបាលកិច្ចទីក្រុងកាន់តែប្រសើរឡើង អាចសម្រេចបានដោយការវាយតម្លៃទិដ្ឋភាពវិជ្ជមាន និងអវិជ្ជមាននៃសេវាកម្ម AI ។
លោកស្រី Koike បានបន្តថា រដ្ឋាភិបាលទីក្រុងនឹងប្រើប្រាស់ ChatGPT សម្រាប់កិច្ចការនានា រួមទាំងការរៀបចំឯកសារជាទម្រង់សំណួរ-ចម្លើយ និងស្វែងរកការបញ្ចូលពីបុគ្គលិករបស់ខ្លួន អំពីការប្រើប្រាស់ជាក់ស្តែងផ្សេងទៀតសម្រាប់ឧបករណ៍ AI ជំនាន់។
Chatbots ជាកម្មវិធីផ្នែកទន់ត្រូវបានបណ្តុះបណ្តាល ដោយប្រើទិន្នន័យយ៉ាងច្រើនពីអ៊ីនធើណេតដែលធ្វើឲ្យពួកគេដំណើរការ និងក្លែងធ្វើការសន្ទនាដូចមនុស្សជាមួយអ្នកប្រើប្រាស់។
វាផ្តល់នូវការឆ្លើយតបដោយផ្អែកលើការណែនាំ និងសំណួររបស់អ្នកប្រើប្រាស់។
ដើម្បីកាត់បន្ថយការព្រួយបារម្ភ ដូចជាការការពារការលេចធ្លាយព័ត៌មានសម្ងាត់ រដ្ឋាភិបាលទីក្រុងបានបង្កើតក្រុមគម្រោងមួយ ដើម្បីសាកល្បងប្រសិទ្ធភាពនៃ ChatGPT និងបង្កើតគោលការណ៍ណែនាំសម្រាប់ការប្រើប្រាស់របស់វា នេះបើយោងតាមមន្ត្រីរបស់ខ្លួន។
កាលពីសប្តាហ៍មុន លោកស្រី Yokosuka ដែលជាទីក្រុងមួយក្នុងខេត្ត Kanagawa បានចាប់ផ្តើមប្រើប្រាស់ chatbot ។
ការសាកល្បងរយៈពេលមួយខែចាប់ពីខែមេសា ជាលើកដំបូងដោយរដ្ឋាភិបាលក្នុងតំបន់នៅក្នុងប្រទេសជប៉ុន បានបង្ហាញថា វាធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ សម្រាប់កិច្ចការដូចជាការតែងអត្ថបទជាដើម។
រដ្ឋាភិបាល Yokosuka បានប៉ាន់ប្រមាណថា ប្រសិនបើការប្រើប្រាស់ ChatGPT ត្រូវបានបន្ត នោះម៉ោងធ្វើការអាចត្រូវបានកាត់បន្ថយយ៉ាងហោចណាស់ប្រហែល ១០ នាទីក្នុងមួយថ្ងៃ៕ ដោយ៖លី ភីលីព