បច្ចេកវិទ្យា

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ប្រកាសចាប់ផ្តើមពង្រីក ការវិនិយោគជាមួយ Intel

អ៊ីស្រាអែល ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានមានប្រសាសន៍ថា ក្រុមហ៊ុនផលិតបន្ទះឈីបកាលពីថ្ងៃអាទិត្យ Intel បានយល់ព្រមវិនិយោគ រាប់ពាន់លានក្នុងរោងចក្រវត្ថុ ធាតុដើមក្នុងកិច្ចព្រមព្រៀង មួយ ដោយបានបង្ហាញ ពីទំនុកចិត្តសេដ្ឋកិច្ច ក្នុងប្រទេសចំពេលមានភាពចម្រូងចម្រាស លើគោលនយោបាយរបស់លោក ។

លោក Netanyahu បានដាក់តួលេខនេះថាមានចំនួន ២៥ ពាន់លានដុល្លារ ។ បុគ្គលម្នាក់ដែលដឹងពីផែនការ នេះបាននិយាយថា តួលេខនោះរាប់បញ្ចូលទាំង ១០ ពាន់លានដុល្លារ សម្រាប់រោងចក្រ ដែលបានប្រកាសនៅឆ្នាំ ២០២១។ ការងារនៅទីតាំងនោះនៅក្នុងទីក្រុង Kiryat Gat ភាគខាងត្បូងប្រទេសអ៊ីស្រាអែល កំពុងដំណើរការរួចហើយ ។

ការប្រកាស របស់នាយករដ្ឋមន្ត្រីធ្វើឡើង ចំពេលមានការតវ៉ា ពីឧស្សាហកម្មបច្ចេកវិទ្យា របស់ប្រទេសជុំវិញ ផែនការ របស់លោកក្នុង ការផ្លាស់ប្តូរប្រព័ន្ធតុលាការ របស់អ៊ីស្រាអែល ។ អ្នករិះគន់ រួមទាំងនាយកប្រតិបត្តិឧស្សាហកម្ម បាននិយាយថា ការផ្លាស់ប្តូរនេះ នឹងដាក់អំណាចច្រើនពេក នៅក្នុងដៃរបស់សម្ព័ន្ធ ដែលកំពុងកាន់អំណាច ជំរុញអំពើពុករលួយ និងបំភ័យការវិនិយោគ និងទេពកោសល្យ។
លោក Netanyahu និងអ្នកគាំទ្រ នៃការត្រួតពិនិត្យឡើងវិញ និយាយថា ការផ្លាស់ប្តូរ ដែលបានស្នើឡើងគឺ ចាំបាច់ដើម្បីស្ដារតុល្យភាព អំណាចរវាងសាខា របស់រដ្ឋាភិបាល។Netanyahu បានសរសើរការ វិនិយោគរបស់ Intel ថាជា “ការបង្ហាញទំនុកចិត្ត ដ៏អស្ចារ្យនៅក្នុងសេដ្ឋកិច្ច របស់អ៊ីស្រាអែល ផ្ទុយស្រឡះពីរបាយការណ៍ មិនពិតទាំងអស់ប្រឆាំងនឹងយើង” ។

ក្រុមហ៊ុន Intel ដែលប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល តាំងពីឆ្នាំ១៩៧៤បាននិយាយថា គោលបំណងរបស់ខ្លួន ក្នុងការពង្រីកនៅក្នុងប្រទេសគឺ “ត្រូវបានជំរុញដោយការប្តេជ្ញាចិត្ត របស់យើងក្នុងការបំពេញតម្រូវការ ផលិតកម្មនាពេលអនាគត” ៕

Most Popular

To Top