ព័ត៌មានអន្តរជាតិ

មន្ទីរបញ្ចកោណ​ កំពុងដំណើរការការ ធ្វើតេស្តិ៍ AI ភាសាធំ ដើម្បីវាយតម្លៃភាព ជឿជាក់របស់ពួកគេ

វ៉ាស៊ីនតោន ៖ នេះបើតាមការផ្សាយ របស់ទូរទស្សន៍អាមេរិកមួយ បានរាយការណ៍ កាលពីថ្ងៃពុធបានប្រាប់ឲ្យដឹងថា ក្រសួងការពារជាតិ កំពុងដំណើរការ សមយុទ្ធបញ្ញាសិប្បនិមិត្ត (AI) ភាសាដ៏ធំដើម្បីសាកល្បង ការអនុវត្តភារកិច្ចយោធាសំខាន់ៗ ជាលើកដំបូងរបស់ប្រទេសនេះ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

របាយការណ៍បាននិយាយថា ឧបករណ៍ AI បង្កើត ថាមពលសំខាន់ៗចំនួន ៥ ដូចជា ChatGPT របស់ OpenAI និង Bard របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google កំពុងត្រូវបានប្រើប្រាស់ ជាផ្នែកមួយនៃការធ្វើសមយុទ្ធរយៈពេល ៨ សប្តាហ៍ដែលដំណើរការដោយការិយាល័យឌីជីថល និង AI របស់មន្ទីរបញ្ចកោណ និងកងកម្លាំងពិសេសដោយមានការចូលរួម ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។

នេះបើយោងតាមរបាយការណ៍ថា ក្រសួងការពារជាតិមិនបានកំណត់អត្តសញ្ញាណជាសាធារណៈថា គំរូភាសាធំៗ ឬ LLMs ស្ថិតក្នុងការសាកល្បងនោះទេ ទោះជាយ៉ាងណាក៏ដោយ Scale AI មានមូលដ្ឋាននៅទីក្រុង San Francisco បានបញ្ជាក់ថា ផលិតផល Donovan ថ្មីរបស់ខ្លួន គឺស្ថិតក្នុងចំណោមផលិតផលត្រូវបានប្រើប្រាស់ក្នុងសមយុទ្ធ។

របាយការណ៍បាននិយាយថា ក្រុមហ៊ុនរាប់សិបរួមទាំងក្រុមហ៊ុន Palantir Technologies សហស្ថាបនិកដោយ Peter Thiel និង Anduril Industries កំពុងបង្កើតវេទិកាការសម្រេចចិត្តផ្អែកលើ AI សម្រាប់មន្ទីរបញ្ចកោណ។ សមយុទ្ធនេះនឹងដំណើរការរហូតដល់ថ្ងៃទី ២៦ ខែកក្កដា ។

របាយការណ៍ បានបន្តថា សមយុទ្ធនេះឆ្លុះបញ្ចាំង ពីការភ័យខ្លាចថា AI បង្កើតអាចផ្សំភាពលម្អៀង និងបញ្ជូនព័ត៌មានមិនត្រឹមត្រូវ ជាមួយនឹងទំនុកចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើល ។ AI ក៏អាចត្រូវបានគេលួចចូល តាមវិធីជាច្រើន រួមទាំងការបំពុលទិន្នន័យដែលបញ្ជូនវា ៕
ដោយ៖លី ភីលីព

Most Popular

To Top