បច្ចេកវិទ្យា

ក្រោយបបួលមេ Facebook វាស់អាវុធសំងាត់ ពេលនេះ Elon Musk ប្រកាសចេញកម្មវិធី AI ថ្មីមួយ!

ថៅកែក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសពីការបង្កើតកម្មវិធី AI ថ្មីមួយដែលមានឈ្មោះថា xAI ។

ក្រុមហ៊ុន AI ថ្មីនេះត្រូវបាន Elon Musk ដាក់ឈ្មោះថា xAI ហើយបានយក វិស្វករជាច្រើននាក់ ដែលធ្លាប់បានធ្វើការនៅក្រុមហ៊ុនធំៗដូចជា OpenAI និង Google។ លោក Musk ធ្លាប់បាននិយាយ កាលពីពេលមុនថា លោកជឿថាការអភិវឌ្ឍន៍នៅក្នុង AI គួរតែត្រូវបានផ្អាក ហើយវិស័យនេះអាចផល អវិជ្ជមានច្រើនឆ្នាំទៅមុខទៀត។ Elon Musk បាននិយាយថាការចាប់ផ្តើមបង្កើតកម្មវិធី AI ថ្មីនេះ គឺដើម្បី យល់ពីការពិតរបស់ពិភពលោក។ គេនៅមិនច្បាស់ទេថាក្រុមហ៊ុន AI នេះបានវិនិយោគ ដើមទុនប៉ុន្មានលានដុល្លារ ហើយគោលបំណងជាក់លាក់ជាអ្វី ឬប្រភេទ AI បែបណា ដែលក្រុមហ៊ុន ចង់ផ្តោតលើនោះទេ ។

គេហទំព័រផ្លូវការ របស់ក្រុមហ៊ុននិយាយថា គោលដៅនៃ xAI គឺដើម្បី “យល់ពីធម្មជាតិពិតនៃសកលលោក”។ ក្រុមហ៊ុនថ្មីនេះនឹងរៀបចំការជជែកតាម Twitter Spaces នៅថ្ងៃសុក្រ ដែលអាចបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីគោលបំណងរបស់ខ្លួន។ Elon Musk គឺជាអ្នកគាំទ្រដើមរបស់ OpenAI ដែលបានបន្តបង្កើតគំរូ ភាសាធំ ដ៏ពេញនិយម ChatGPT និងបានក្លាយជាការពេញ និយម សម្រាប់ការប្រើប្រាស់ ដូចជាការជួយសិស្សក្នុង ការសរសេរកិច្ចការ ផ្ទះជាដើម ។ ទោះជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរបស់មហាសេដ្ឋីរូបនេះ ជាមួយក្រុមហ៊ុន OpenAI បានរកាំរកូស ជាមួយគ្នាផងដែរ៕

Most Popular

To Top