ព័ត៌មានអន្តរជាតិ

រុស្សី និងបេឡារុស្ស មិនអញ្ជើញឲ្យចូលរួមអូឡាំពិក២០២៤ ខណៈអត្តពលិករបស់ពួកគេអាចប្រកួតប្រជែងដោយកាន់ទង់ជាតិអព្យាក្រឹត

រូបភាពពី៖​ AFP

បារាំង៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៣ ខែកក្កដាថា ប្រទេសរុស្ស៊ី និងបេឡារុស្ស នឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នោះឡើយ ប៉ុន្តែអត្តពលិកមកពីប្រទេសទាំង ២នឹងត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតបានដូចប្រទេសដទៃដោយកាន់ទង់ជាតិអព្យាក្រឹតយោងតាមការចេញផ្សាយពីគេហទំព័រ UPI ។

ការអញ្ជើញជាផ្លូវការសម្រាប់ប្រទេសដែលចូលរួមចំនួន ២០៣ ផ្សេងទៀតនឹងត្រូវផ្ញើចេញនៅចុងខែកក្កដា។ កាលពីដើមឆ្នាំនេះ គណៈកម្មាធិការសីលធម៌របស់ IOC បានចេញអនុសាសន៍ថា អត្តពលិកមកពីប្រទេសរុស្ស៊ី និងបេឡារុស្ស ត្រូវបានធ្វើឲ្យប្រកួតប្រជែងជាអត្តពលិកអព្យាក្រឹតដែលមិនតំណាងឲ្យរដ្ឋរបស់ពួកគេ ឬអង្គការផ្សេងទៀតក្នុងប្រទេសរបស់ពួកគេឡើយ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ពីមុនបានបដិសេធការសម្រេចចិត្តរបស់ IOC ដែលធ្វើឲ្យអត្តពលិករុស្ស៊ី ចូលរួមប្រកួតប្រជែង។ លោក Zelensky បាននិយាយកាលពីខែមករាថា ការប្តេជ្ញារបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិក្នុងការធ្វើឲ្យអត្តពលិករុស្ស៊ី ត្រឡប់ទៅចូលរួមប្រកួត និងចូលរួមក្នុងកីឡាអូឡាំពិក គឺជាការប្តេជ្ញាដើម្បីប្រាប់ពិភពលោកថា ភាពភ័យខ្លាចអាចជាអ្វីមួយដែលអាចទទួលយកបាន។

កាលពីខែកុម្ភៈ ប្រធាន IOC លោក Thomas Bach បានការពារតំណែងរបស់អង្គការនេះ។
លោក Bach បាននិយាយថា វាមិនអាស្រ័យលើរដ្ឋាភិបាលក្នុងការសម្រេចចិត្តថា អ្នកណាអាចចូលរួមក្នុងការប្រកួតកីឡាណាមួយនោះទេ។

ព្រឹត្តិការណ៍កីឡារដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង អត្តពលិករុស្ស៊ីត្រូវប្រកួត ដោយមិនប្រើនិមិត្តសញ្ញាជាតិរបស់ពួកគេ ឬលេងភ្លេងជាតិឡើយ។
ការហាមប្រាមនេះត្រូវបានដាក់ក្នុងឆ្នាំ ២០១៧ ដើម្បីឆ្លើយតបទៅនឹងកម្មវិធីហាមឃាត់សារធាតុ ក្នុងកីឡាដែលឧបត្ថម្ភដោយរដ្ឋរបស់រុស្ស៊ីបានបង្ហាញខ្លួនកាលឆ្នាំ ២០១៤៕ ដោយ៖លី ភីលីព

Most Popular

To Top