អតីតវិរៈបុរសរបស់ក្លឹបបិសាចក្រហម Man UTD លោក Wayne Rooney ថ្មីនេះបានផ្តល់មតិចំពោះក្លឹបបិសាចក្រហម Man UTD ថាគួរតែពិចារណាក្នុងការបណ្តេញកីឡាករសំបូររឿងក្តីក្តាំជាងគេគឺ Mason Greenwood ចេញពីក្លឹប។
The Goal បានសរសេរថា Rooney បានបញ្ជាក់ប្រាប់ទាំងក្លឹបនិងកីឡាករ Greenwood ថាគួរតែចាកចេញពីក្លឹបប្រសិនបើចង់ឲ្យអាជីពរបស់គាត់អាចត្រឡប់មកល្អប្រសើរឡើងវិញបាន។
រំលឹកដែរថា កីឡាករខ្សែប្រយុទ្ធអង់គ្លេស វ័យក្មេងរូបនេះត្រូវបានចាប់ខ្លួននិងជាប់គុក អស់រយៈពេលជាច្រើនខែមកហើយតាំងតែពីដើមឆ្នាំ២០២២ បន្ទាប់ពីបានទទួលរង នូវបទចោទប្រកាន់ថា បានរំលោភនិងប្រើប្រាស់អំពើហិង្សាទៅលើមិត្តស្រីរបស់គាត់៕ ប្រែសម្រួល៖ស៊ុនលី