នាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg មានជំនឿចិត្តយ៉ាងមុតមាំថា បណ្តាញទំនាក់ទំនងសង្គមថ្មីរបស់ខ្លួន គឺ កម្មវិធី Threads នឹងមានអ្នកចូលទៅប្រើប្រាស់ ១ពាន់លាននាក់។
“ខ្ញុំមានជំនឿចិត្តខ្ពស់ថា ពួកយើងទាំងអស់គ្នានឹងចូលរួមធ្វើឱ្យ Threads រីកចម្រើនទៅមុខ ”។ CEO ក្រុមហ៊ុន Meta លោក Mark Zuckerberg ថ្លែងប្រាប់ទៅកាន់អ្នកវិនិយោគ និង ម្ចាស់ភាគហ៊ុន។ គួរឱ្យដឹងថា Threads ជាកម្មវិធីបណ្តាញសង្គមដែលមានអ្នកចុះឈ្មោះប្រើប្រាស់ប្រមាណ ១០០លាននាក់ ត្រឹមរយៈពេល ៥ថ្ងៃ ដែលនេះជាចំនួនច្រើនបំផុតសម្រាប់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។
ក្រុមហ៊ុន Meta ទទួលបានជោគជ័យ គិតត្រឹមត្រីមាសទី ២នៃឆ្នាំ ២០២៣នេះ ប្រមូលលុយបាន ៣២ពាន់លានដុល្លារ បើគិតជាប្រាក់ចំណេញសុទ្ធគឺ ៧,៧៨ពាន់លានដុល្លារ ។ ទន្ទឹមនឹងភាពជោគជ័យ ពីការទទួលបានចំណូលលើស ពីការរំពឹងទុក ភាគហ៊ុនរបស់ក្រុមហ៊ុនមេ Facebook មួយនេះក៏ឡើងថ្លៃ គួរឱ្យកត់សម្គាល់ផងដែរ ៕