រុស្ស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ថ្ងៃនេះគឺជាថ្ងៃទី ២ នៃកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកដែលជាវេទិកាបង្កើតដោយមេដឹកនាំក្រុងម៉ូស្គូ និងអាហ្វ្រិក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរក្សាស្ថិរភាពក្នុងតំបន់។
Sputnik មកផ្សាយផ្ទាល់ជូនអ្នកពីទីក្រុង Saint Petersburg ជាកន្លែងដែលអ្នកជំនាញរុស្ស៊ី និងអាហ្វ្រិកកំពុងចូលរួមក្នុងវគ្គពិភាក្សា “វិទ្យាសាស្ត្រមូលដ្ឋាន៖ ជ្រុងនៃអធិបតេយ្យភាពបច្ចេកវិទ្យា” ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក។
សម័យប្រជុំនេះត្រូវបានចូលរួមដោយអ្នកតំណាងលេចធ្លោបំផុត មកពីវិស័យវិទ្យាសាស្ត្រផ្សេងៗពីប្រទេសរុស្ស៊ី និងអាហ្វ្រិក។
មុននេះ លោក វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីតួនាទីដ៏សំខាន់ នៃអធិបតេយ្យភាពបច្ចេកវិទ្យាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច។
អ្នកចូលរួម នៃសម័យប្រជុំក្រុមនេះក៏នឹងពិភាក្សាអំពីការរំពឹងទុក នៃគម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារួមគ្នា ចាប់ពីរូបវិទ្យានុយក្លេអ៊ែរ រហូតដល់ជីវវិទ្យា៕ ដោយ៖លី ភីលីព