បរទេស ៖ សេតវិមាន កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសហើយថា នឹងធ្វើការស្នើសុំសភាជាតិ ក្នុងការផ្តល់សិទ្ធអនុញ្ញាតិ ឲ្យមានដំណើរការផ្គត់ផ្គង់ អាវុធមួយចំនួន ទៅឲ្យកោះតៃវ៉ាន់ តាមរយៈកញ្ចប់លុយ ដែលត្រៀមផ្គត់ផ្គង់ ឲ្យយោធារបស់អ៊ុយក្រែន។
យោងតាមការចេញផ្សាយ របស់ RT បានបញ្ចាក់ថាការិយាល័យ ទទួលបន្ទុកកិច្ចការងារ គ្រប់គ្រង និងថវិកានឹងរួមបញ្ចូល សំណើផ្តល់មូលនិធិ សម្រាប់កោះតៃវ៉ាន នៅក្នុងថវិកា បន្ថែម ដែលខ្លួននឹងផ្តោតជាសំខាន់ លើការជួយក្រុងគៀវ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ី ដែលជាផ្នែក នៃយុទ្ធនាការ ដើម្បីពន្លឿនការផ្តល់អាវុធ ។
ប្រភពដដែលបានបន្តទៀតថា សេតវិមាននឹងដាក់សំណើនេះ នៅចុងខែនេះហើយ ប្រសិនបើមាន ការយល់ព្រម ពីសមាជិកសភាអាមេរិក មែននោះវានឹងជាលើកដំបូង ដែលកោះតៃវ៉ាន់ អាចទទួលបានសព្វាវុធ តាមរយៈអ្វីដែលគេហៅថា គម្រោងហិរញ្ញប្បទាន យោធាបរទេស។
គួរឲ្យដឹងដែរថា នេះ គឺជាយន្តការមួយ ក្នុងការផ្តល់ជំនួយ និងប្រាក់កម្ចី ដល់យោធាបរទេស ដើម្បីជួយពួក គេទិញឧបករណ៍ ដែលផលិត ដោយសហរដ្ឋអាមេរិក ហើយបានក្លាយទៅជាផ្តល់មូលនិធិ ដ៏សំខាន់ដោយពលរដ្ឋអាមេរិក ដែលអ្នកជាប់ពន្ធទាំងអស់នោះ៕
ប្រែសម្រួល៖ស៊ុនលី
ប្រភព ៖ AFP