បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃព្រសហស្បតិ៍ម្សិលមិញនេះសាជាថ្មី បានចេញមកបដិសេធក្នុងការផ្គត់ផ្គង់មីស៊ីល ចំងាយឆ្ងាយតាមការស្នើសុំរបស់ប្រទេសអ៊ុយក្រែន ដោយលើកឡើងថាវាគឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភបំផុត។
យោងតាមការចេញផ្សាយរបស់ RT លោក Pistorius បានថ្លែងថា៖ ពួកយើងជឿជាក់ថា នេះមិនមែនគឺជាកិច្ចការងារអទិភាពបំផុត នោះឡើយសម្រាប់អាល្លឺម៉ង់ ហើយសូម្បីតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ក៏នៅស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់អាវុធប្រភេទនេះដែរ។
ពណ៍នាទៅលើមីស៊ីលដែលអ៊ុយក្រែន ចង់បានគឺ Taurus KEPD 350 cruise missle លោក Pistorius បានបញ្ជាក់ថា៖ សូម្បីតែអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់យើងនោះក៏មិនទាន់ធ្វើការផ្កត់ផ្គង់អាវុធនេះនៅឡើយផង។
គួរឲ្យដឹងដែរថា ទីក្រុងប៊ែរឡាំង មានការស្ទាក់ស្ទើរក្នុងការផ្គត់ផ្គង់ដល់ទីក្រុងកៀវជាមួយនឹងអាវុធរយៈចម្ងាយឆ្ងាយបើទោះបីជាមានការទាមទារម្តងហើយម្តងទៀតដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនក៏ដោយហើយ កាលពីខែមុន អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានពន្យល់ថា ក្រុងកៀវ អាចនឹងប្រើប្រាស់គ្រាប់ បែកបែបនេះ ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលនឹងនាំឱ្យមានការកើនឡើងជម្លោះកានន់តែរីករាលដាលជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី