ព័ត៌មានអន្តរជាតិ

លោក ត្រាំ បញ្ជាក់ថា លោកគ្មានកំហុស ចំពោះការចោទប្រកាន់​ លើកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបចោលការបោះឆ្នោត ឆ្នាំ២០២០ នោះទេ

ប្រភព​ ៖ Xinhua

វ៉ាស៊ីនតោន៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសារភាពថា មិនមានកំហុស ចំពោះការចោទប្រកាន់​របស់សហព័ន្ធប្រឆាំងនឹងរូបលោក​សម្រាប់ការរៀបផែនការ​ ផ្តួលរំលំការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២០ ។

លោក ត្រាំ ត្រូវ​បាន​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ពីរ​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ត្រាំ បានបង្ហាញខ្លួននៅចំពោះមុខចៅក្រមចៅក្រម ដើម្បីប្រឈមមុខនឹងការចោទប្រកាន់។ នៅ​ពេល​សួរ​រក​ចម្លើយរបស់​លោក ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​៤ ដែល​លោកត្រូវ​បាន​ចោទ​ប្រកាន់ លោក បាន​ឆ្លើយ​ថា “លោកមិន​មាន​កំហុស​នោះទេ”។

គណៈវិនិច្ឆ័យធំរបស់សហព័ន្ធកាលពីថ្ងៃអង្គារបានចោទប្រកាន់លោក ត្រាំ ពីបទឧក្រិដ្ឋចំនួន៤ រួមមានការសមគំនិតក្នុងការបន្លំសហរដ្ឋអាមេរិក ការសមគំនិត ដើម្បីរារាំងដំណើរការផ្លូវការ ការរារាំង និងការប៉ុនប៉ងរារាំងដំណើរការផ្លូវការ និងការសមគំនិតប្រឆាំងនឹងសិទ្ធិ។

ទោះបីជាចាញ់ក៏ដោយ ចុងចោទ (លោក ត្រាំ) ត្រូវបានកំណត់ថា នឹង បន្តកាន់អំណាច។ ដូច្នេះអស់រយៈពេលជាងពីរ ខែបន្ទាប់ពីថ្ងៃបោះឆ្នោតនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ចុងចោទបាននិយាយកុហកថា មានការក្លែងបន្លំកំណត់លទ្ធផល នៅក្នុងការបោះឆ្នោតហើយថា លោកពិតជាបានឈ្នះឆ្នោត នាពេលនោហ”។

មិនយូរប៉ុន្មាន បន្ទាប់ពីថ្ងៃបោះឆ្នោត លោក ត្រាំ ក៏បានស្វែងរកមធ្យោបាយ ខុសច្បាប់ ក្នុងការបញ្ចុះតម្លៃសន្លឹកឆ្នោតស្របច្បាប់ និងបង្ខូចលទ្ធផលបោះឆ្នោត។ ក្នុងការធ្វើដូច្នេះ លោក ត្រាំ បានប្រព្រឹត្តិអំពើឃុបឃិត ព្រហ្មទណ្ឌចំនួន៣ រួមមានការឃុបឃិត ដើម្បីបន្លំសហរដ្ឋអាមេរិកដោយប្រើភាពមិនស្មោះត្រង់ ការក្លែងបន្លំ និងការបោកបញ្ឆោតដើម្បីបង្ខូច រារាំង និងកម្ចាត់មុខងាររដ្ឋាភិបាលសហព័ន្ធស្របច្បាប់។

ការឃុបឃិតគ្នាដើម្បីរារាំង និងបង្អាក់ដំណើរការ នៃសភាកាលពីថ្ងៃទី០៦ ខែមករា ដើម្បីបញ្ជាក់លទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី។ ការឃុបឃិតគ្នាប្រឆាំងនឹងសិទ្ធិបោះឆ្នោត និងការរាប់សន្លឹកឆ្នោតរបស់បុគ្គលម្នាក់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top