ព័ត៌មានអន្តរជាតិ

ការហ្វឹកហ្វឺន បើកយន្តហោះចម្បាំង F-16 របស់ទាហានអ៊ុយក្រែន ត្រូវបានរារាំង ដោយរបាំងភាសា, ពិឡុតអ៊ុយក្រែន ភាគច្រើនខ្សោយភាសាអង់គ្លេស

រូបភាពពី៖​ AFP

បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពពីកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែន ឱ្យហោះហើរយន្តហោះចម្បាំង F-16 កំពុងត្រូវបានរារាំងដោយជំនាញភាសាអង់គ្លេសមិនល្អរបស់សមាជិកសេវាកម្មអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមមន្ត្រីអាមេរិក និងអ្នកដែលដឹងពីបញ្ហាដែលបានសម្ភាសដោយ Politico, ក្រុមដំបូង នៃអាកាសយា និកអ៊ុយក្រែន ចំនួន៥នាក់ ដែលមានជំនាញភាសាអង់គ្លេស បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមការបណ្តុះបណ្តាល នៅពេលដែលផែនការណែនាំផ្លូវការត្រូវបានបង្កើតឡើងដោយបណ្តាប្រទេសអឺរ៉ុប មួយចំនួន និងត្រូវបានអនុម័តដោយអាមេរិក។

Politico បានផ្សាយថា “ភាពស្ទាត់ជំនាញភាសាអង់គ្លេស នៅតែជាចំណុចជាប់គាំង” ជាមួយនឹងអ្នកបើកយន្តហោះអ៊ុយក្រែន ៣២ នាក់ផ្សេងទៀត ដែលត្រូវបានបម្រុងទុក សម្រាប់ការណែនាំអំពីយន្តហោះចម្បាំង F-16 ។ ជាលទ្ធផល បុគ្គលិក ២០ នាក់ដែលចេះភាសាអង់គ្លេស ជាមូលដ្ឋាននឹងត្រូវបានគេរាយការណ៍ថា នឹងចាប់ផ្តើមវគ្គសិក្សាភាសា នៅចក្រភពអង់គ្លេស ក្នុងខែនេះ។

ទីក្រុងគៀវបានស្នើសុំអ្នកគាំទ្រលោកខាងលិច របស់ខ្លួនសម្រាប់យន្តហោះ F-16 អស់ជាច្រើនខែដោយលើកហេតុផលថា អ្នកប្រយុទ្ធ F-16 នឹងជួយឱ្យ “ឈ្នះសង្គ្រាម” ជាមួយរុស្ស៊ី។
ទោះជាយ៉ាងណាក៏ដោយ ទស្សនៈនេះមិនត្រូវបានចែករំលែកដោយវ៉ាស៊ីនតោនទេ។

ទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan បានផ្តល់យោបល់ថា យន្តហោះនេះនឹងមានផលប៉ះពាល់តិចតួច ដោយសារការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសយ៉ាងទូលំទូលាយ នៅក្នុងប្រទេសអ៊ុយក្រែន៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top