ព័ត៌មានអន្តរជាតិ

អវកាសយានិករុស្ស៊ី អនុវត្តការងារ លើលំហអាកាស ដើម្បីភ្ជាប់ខែលកម្ទេច កម្ទីទៅស្ថានីយអវកាស

រុស្ស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា អវកាសយានិកជនជាតិរុស្ស៊ី ២ នាក់ បានធ្វើការដើរលើលំហអាកាស កាលពីថ្ងៃពុធ ដើម្បីប្រើប្រាស់មនុស្ស យន្តអឺរ៉ុបដោយភ្ជាប់ទៅនឹងម៉ូឌុល ប្រព័ន្ធនៅលើស្ថានីយ អវកាសអន្តរជាតិ ។

មន្ត្រីអង្គការណាសា “NASA” បាននិយាយថា មុនពេលពួកគេចេញដំណើរ នៅលើលំហអាកាស អវកាសយានិក Sergey Prokopyev និង Dmitri Petelin នឹងចេញដំណើរទៅខាងក្រៅ Poisk airlock របស់ស្ថានីយ៍ ដើម្បីភ្ជាប់ខែលការពារកម្ទេចកម្ទីចំនួន ៣ ទៅនឹងម៉ូឌុល Rassvet ។
អង្គការណាសា “NASA” បាននិយាយថា អ្នកទាំង ២នាក់ នឹង សាកល្បងភាពរឹងមាំ សម្រាប់ការងារនឹងត្រូវបានភ្ជាប់ ទៅនឹងចុងបញ្ចប់ នៃដៃមនុស្សយន្តអឺរ៉ុប ដោយភ្ជាប់ទៅនឹងម៉ូឌុល មន្ទីរពិសោធន៍ ពហុគោលបំណង Nauka ។

យោងតាមអង្គការ NASA បានឲ្យដឹងថា ផ្លូវដើរលំហរ គឺជាទី ៦ របស់ Petelin និងទី ៨ របស់ Prokopyev ។ NASA បានផ្សាយបន្តផ្ទាល់ការដើរ លំហរនៅលើ YouTube គេហទំព័ររបស់ខ្លួន និងនៅលើកម្មវិធី NASA ៕
ដោយ៖លី ភីលីព

Most Popular

To Top