បច្ចេកវិទ្យា

Google នឹងបើកបណ្តុះបណ្តាល ជូនជនជាតិនីហ្សេរីយ៉ា ចំនួន ២០០០០នាក់ក្នុងជំនាញឌីជីថល

រូបភាពពី៖​ AFP

នីហ្សេរីយ៉ា៖ នេះបើតាមនាយកប្រតិបត្តិអាហ្វ្រិក របស់ខ្លួនបាននិយាយកាលពីថ្ងៃអង្គារឲ្យដឹងថា ក្រុមហ៊ុន Google គ្រោងនឹងបណ្តុះបណ្តាលស្ត្រី និងយុវជននីហ្សេរីយ៉ា ចំនួន ២០,០០០ នាក់ក្នុងជំនាញឌីជីថល និងផ្តល់ជំនួយទឹកប្រាក់ចំនួន ១.៦ លានដុល្លារ ដើម្បីជួយរដ្ឋាភិបាលបង្កើតការងារឌីជីថលចំនួន១ លានក្នុងប្រទេស យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។

លោកអនុប្រធាន Kashim Shettima បានប្រាប់នាយកប្រតិបត្តិ Google Africa ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅ Abuja បាននិយាយថា នីហ្សេរីយ៉ា គ្រោងបង្កើតការងារឌីជីថលសម្រាប់ប្រជាជនវ័យក្មេងដ៏ច្រើនរបស់ខ្លួន ។
លោក Shettima មិនបានផ្តល់ពេលវេលាសម្រាប់ការបង្កើតការងារនោះទេ។

នាយកប្រតិបត្តិ Google Africa បាននិយាយថា ជំនួយពីដៃសប្បុរសធម៌របស់ខ្លួនក្នុងភាពជាដៃគូជាមួយ Data Science Nigeria និង Creative Industry Initiative for Africa នឹងជួយសម្រួលដល់កម្មវិធីនេះ។

លោក Shettima បានបន្តថា គំនិតផ្តួចផ្តើមរបស់ Google ស្របតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើនការចូលរួមរបស់យុវជននៅក្នុងសេដ្ឋកិច្ចឌីជីថល។ Shettima បន្ថែមថា រដ្ឋាភិបាលក៏កំពុងធ្វើការជាមួយធនាគាររបស់ប្រទេសលើគម្រោងនេះផងដែរ។

នាយកក្រុមហ៊ុន Google សម្រាប់អាហ្វ្រិកខាងលិច Olumide Balogun បាននិយាយថា ក្រុមហ៊ុននឹងប្តេជ្ញាផ្តល់មូលនិធិ និងផ្តល់ជំនាញឌីជីថលដល់ស្ត្រី និងយុវជននៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយថែមទាំងអាចឱ្យការចាប់ផ្ដើមអាជីវកម្មរីកចម្រើនដែលនឹងបង្កើតការងារ។

Google ប្តេជ្ញាក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅទូទាំងទ្វីបអាហ្រ្វិក លោក Charles Murito នាយកផ្នែកទំនាក់ទំនងរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ Google អាហ្រ្វិកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដោយបន្ថែមថា ការផ្លាស់ប្តូរឌីជីថលអាចជាកត្តាជំរុញការងារ៕ ដោយ៖លី ភីលីព

Most Popular

To Top