The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ទីបំផុតកីឡាករ Mason Greenwood នឹងមិនអាចមានអនាគតលេងជាមួយនឹងក្លឹបបិសាចក្រហម Man UTD និងនៅក្នុងប្រទេសអង់គ្លេសទៀតឡើយ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្លឹបបិសាចក្រហម Man UTD បានសម្រេចចិត្តកាត់ផ្តាច់កុងត្រាជាមួយនឹងកីឡាករអង់គ្លេស រូបនេះក្រោយបើកការស៊ើបអង្កេតផ្ទៃក្នុងរបស់ក្លឹបរួចមក។
គួររំលឹកដែរថាកាលពីឆ្នាំ២០២២កីឡាករខ្សែប្រយុទ្ធរូបនេះត្រូវបានប៉ូលីសចាប់ឃាត់ខ្លួន ក្នុងករណីប្តឹងផ្តល់ករណីរំលោភបំពានផ្លូវភេទ និងប្រើប្រាស់អំពើហិង្សាលើនារីដែលជាមិត្តស្រី និងត្រូវបានសម្រេចកាត់ទោសជាប់គុកកាលពីខែតុលា និងទើបតែត្រូវបានដោះលែងកាលពីខែកុម្ភៈដើមឆ្នាំកន្លងមកនេះប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី