តូក្យូ៖ ប្រភពព័ត៌មានពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញ ទឹក កាកសំណល់កខ្វក់ នុយក្លេអ៊ែរ សម្រាប់ជុំទី១ចេញ ពីរោងចក្រ ថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ។
ក្រុមហ៊ុន Tokyo Electric Power Company ហៅកាត់ថា (TEPCO) ដែលជាប្រតិបត្តិករ របស់រោងចក្រនេះ បានឲ្យដឹងថា ការបង្ហូរទឹកនេះដែរ បានចាប់ផ្តើមនៅវេលាម៉ោងប្រហែល១និង០០នាទីរសៀលម៉ោង ក្នុងស្រុក ត្រូវនឹងម៉ោង៤និង០០នាទី ម៉ោងសកល ខណៈដែលមានការព្រួយបារម្ភ និងការប្រឆាំង នៅតែបន្តកើតមាននៅ ក្នុងចំណោមអ្នក នេសាទក្នុងស្រុក និងនៅក្នុងប្រទេសជិតខាង និងបណ្តាប្រទេសដែនកោះ នៃមហាសមុទ្រប៉ាស៊ីហ្វិក ផងដែរ ។
ក្រុមហ៊ុន TEPCO បានឲ្យដឹងថា ទឹកសំណល់វិទ្យុសកម្ម ត្រូវបានបង្ហូរតាមការគ្រោងទុក មុនពេលត្រូវបានបង្ហូរ ចេញតាមរូងក្រោមដីប្រវែង១គីឡូម៉ែត្រ ពីរោងចក្រនោះ ។
ក្រុមហ៊ុន TEPCO បានបញ្ជាក់ថា ខ្លួនគ្រោងនឹងអនុវត្តការ ចេញផ្សាយជុំទី១ ក្នុងរយៈពេល១៧ថ្ងៃ ដើម្បីបញ្ចេញទឹកកាកសំណល់ វិទ្យុសកម្មចំនួន៧.៨០០តោន ។
ក្រុមហ៊ុន TEPCO បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ សារពើពន្ធបច្ចុប្បន្ន រហូតដល់ខែមីនាខាងមុខ បរិមាណសរុបចំនួន ៣១.២០០តោន ត្រូវបានគ្រោង សម្រាប់ការបង្ហូរ ដែលស្មើនឹងសមត្ថភាពផ្ទុក រថពាសដែកចំនួន៣០គ្រឿងដូច្នេះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា