កីឡា

Lazio ប្រកាសអំពីការសម្រេចចិត្ត របស់ខ្លួនចំពោះកីឡាករ Greenwood

រូបភាពពី៖​ AFP

The Goal នៅថ្ងៃនេះបានចេញផ្សាយថាទីបំផុតក្លឹបអ៊ីតាលី Lazio បានចេញមកបញ្ជាក់ច្បាស់ហើយថា ក្លឹបនឹងមិនចរចាដើម្បីទិញយកកីឡាករ Mason Greenwood ពីក្លឹបបិសាចក្រហម Man UTD នោះឡើយ។

កាលពីខែមុនក្លឹបបិសាចក្រហម Man UTD បានអះអាងហើយថា កីឡាកររូបនេះនឹងត្រូវចាកចេញពីក្លឹបក្រោយការសម្រេចចិត្តរួមគ្នា រវាងថ្នាក់ដឹកនាំក្លឹបនិងកីឡាករជាច្រើនទៀត ដែលបានបង្ហាញការមិនសប្បាយចិត្តចំពោះទោសកំហុសរបស់គាត់នាពេលកន្លងមក។

ទោះបីជាយ៉ាងណាក្តីក្លឹបបិសាចក្រហម Man UTD ថ្មីៗនេះបានទទួលសំណើរពីក្លឹបជាច្រើនរួចមកហើយ ដែរពីក្លឹបនៅអាល្លឺំម៉ង់ អ៊ីតាលី អេស្បាញ និងក៏ដូចជាក្លឹបនៅតួគី ផងដែរចំពោះកីឡាករ Greenwood រូបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top