ព័ត៌មានអន្តរជាតិ

លោក ពូទីន៖ ក្រុងម៉ូស្គូ ងាកទៅរកកិច្ចព្រមព្រៀង លើការនាំចេញគ្រាប់ធញ្ញជាតិ នៅសមុទ្រខ្មៅវិញហើយ

រូបភាពពី៖​ AFP

ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ក្រុងម៉ូស្គូ នឹងងាកទៅកិច្ចព្រមព្រៀងលើការនាំចេញគ្រាប់ធញ្ញជាតិនៅឯសមុទ្រខ្មៅវិញភ្លាមៗ នៅគ្រាដែលតម្រូវការរបស់ខ្លួនត្រូវបានបំពេញ ។

លោក ពូទីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយពីកិច្ចពិភាក្សាជាមួយសមភាគី តួកគី លោក Recep Tayyip Erdogan នៅក្នុងប្រទេសរុស្ស៊ី ថា “យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិដំណើរការឡើងវិញ ហើយយើងនឹងធ្វើវាឱ្យបានកាន់តែឆាប់ នៅគ្រាដែលការរឹតបន្តឹងទាំងអស់លើការនាំចេញផលិតផលកសិកម្មរបស់រុស្ស៊ី ត្រូវបានដកចេញពីទីក្រុង Sochi ។

លោក ពូទីន បានថ្លែងថា ការប្រមូលផលគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីអាចឈានដល់១៣០លានតោននៅក្នុងឆ្នាំនេះ ហើយសក្តានុពលនាំចេញរបស់ប្រទេសយើងនឹងនៅតែមានចំនួន៦០លានតោនដដែល ។

លោកបានថ្លែងថា ក្រុងម៉ូស្គូ មិនប្រឆាំងនឹងកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិនោះទេ ប៉ុន្តែបានព្រមានអ៊ុយក្រែនប្រឆាំងនឹងការប្រើប្រាស់ច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិសម្រាប់គោលបំណងយោធាតែប៉ុណ្ណោះ ។

ចំណែកលោក Erdogan បានកត់សម្គាល់ថា ប្រទេសតួកគី បាននឹងកំពុងធ្វើការលើកញ្ចប់សំណើថ្មីរួមគ្នាជាមួយអង្គការសហប្រជាជាតិ (UN) ហើយលោកបានបង្ហាញទំនុកចិត្តថា សំណើនឹងជួយបន្តកិច្ចព្រមព្រៀងបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top