ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីបារាំង ៖ អាមេរិកចិន គឺជាអ្នកទទួលបាន អត្ថប្រយោជន៍ខ្លាំង ពីជម្លោះនៅអ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy បាននិយាយប្រឆាំង នឹងការចូលជាសមាជិក សហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការណ៍នេះ នឹងមិននាំមកនូវ សន្តិភាពដល់អឺរ៉ុបទេ តែបែរជានឹងអាចបំផ្លាញ ឯករាជ្យភាពរបស់ទ្វីបនេះទៅវិញ

យោងតាមការចេញផ្សាយ របស់ RTលោក Sarkozy បានរំលឹកឡើងវិញ នូវការ អំពាវនាវរបស់គាត់ ឱ្យមានការសម្រប សម្រួល រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ ដោយកត់សម្គាល់ថា ជម្លោះនេះបានឆក់យកជីវិតមនុស្ស ប្រហែលកន្លះលាននាក់ រួចហើយ ដែលភាគច្រើន ជាជនជាតិអ៊ុយក្រែន។

ក្នុងពេលជាមួយគ្នា​ដែល លោកក៏បានរិះគន់​រុស្ស៊ី​ថា ​ជា​អ្នក​ឈ្លានពាន​ក្នុង​ជម្លោះ​នោះ លោកSarkozy ក៏​បាន​និយាយ​ថា​លោក​ជឿ​ថា​ការ​ចូល​ជា​សមាជិក ​របស់​អ៊ុយក្រែន ​ក្នុង​អង្គការ​ណាតូ និង​សហភាព​អឺរ៉ុប ដែល​ក្រុងគៀវ​បាន​ស្វែងរក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​នាំ​ឲ្យ​មាន​សន្តិភាព​ទេ។

លោកបន្តអះអាងថា ជម្លោះអ៊ុយក្រែនផ្តល់ផលប្រយោជន៍ សម្រាប់តែប្រទេសចិនប៉ុណ្ណោះ ដែលលោកបាននិយាយថា កំពុងទទួលបានឥទ្ធិពលតាមរយៈនាមជាដៃគូរបស់ខ្លួន នៅក្នុងក្រុមសេដ្ឋកិច្ច BRICS រីឯសហរដ្ឋអាមេរិក ដែលចំណេញពីការលក់អាវុធ និងតម្លៃខ្ពស់សម្រាប់ ឧស្ម័នធម្មជាតិរាវ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top