អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ការហាមឃាត់នាពេលថ្មីៗនេះលើការលក់ iPhone 12 នៅប្រទេសបារាំង ដោយសារក្តីបារម្ភពីវិទ្យុសកម្មដ៏ មានសក្តានុពល នឹងលេចចេញមក ខណៈប្រទេសសមាជិក សហភាពអឺរ៉ុបផ្សេងទៀត អាចធ្វើតាមការជំរុញជាអន្តរជាតិ ដើម្បីគ្រប់គ្រងបច្ចេកវិទ្យាដ៏ធំ ។
បើយោងតាមក្រុមឃ្លាំមើលបច្ចេកវិទ្យាជាតិថា ថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន កាលពីដើមខែមុន រដ្ឋមន្ត្រីក្រសួងឌីជីថល របស់ប្រទេសបារាំង លោក Jean-Noel Barrot បាននិយាយថា វិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចពីម៉ូដែល iPhone គឺលើសពីអ្វីដែលត្រូវបានអនុញ្ញាត ដោយស្របច្បាប់ ។ អត្រាស្រូបទាញ ជាក់លាក់ (SAR) សម្រាប់ទូរស័ព្ទ iPhone 12 នៅពេលដាក់នៅជិតរាងកាយដូចជាក្នុងហោប៉ៅខោ ត្រូវបានគេរកឃើញថា លើសពីដែនកំណត់ ស្របច្បាប់គឺ ៤ វ៉ាត់ក្នុងមួយគីឡូក្រាម ។
ឥឡូវនេះ Apple គ្រោងធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹង iPhone 12 មានថាមពល ៥.៧៤ វ៉ាត់ក្នុងមួយគីឡូ ដើម្បីដាក់ឲ្យប្រើប្រាស់សម្រាប់ម្ចាស់ iPhone 12 ទាំងអស់នៅទូទាំង ប្រទេសបារាំង ។ រដ្ឋាភិបាលបារាំងបានព្រមានថា ការបរាជ័យពីក្រុមហ៊ុន Apple ក្នុងការធ្វើតាមនឹងតម្រូវ ឲ្យមានការប្រមូលយក iPhone 12s ទាំងអស់មានស្រាប់ ដោយអតិថិជនក្នុងប្រទេស ។
បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកបញ្ជាក់ថា គ្មានភស្តុតាងវិទ្យាសាស្ត្រណា មួយដើម្បីគាំទ្រគំនិត ថា វិទ្យុសកម្មទូរស័ព្ទ អាចបង្កគ្រោះថ្នាក់ដល់ មនុស្សឡើយ ។ អង្គការមួយចំនួនបានផ្តល់អនុសាសន៍ ឲ្យមានការប្រុងប្រយ័ត្ន សម្រាប់ការប្រើប្រាស់របស់ពួកគេ និងគាំទ្រការស្រាវជ្រាវ រយៈពេលវែងច្បាស់លាស់បន្ថែមទៀត ជាមូលហេតុ ដែលគោលការណ៍ណែនាំសុវត្ថិភាព របស់រដ្ឋាភិបាលត្រូវបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន។
វាជាការពិត ដែលទូរស័ព្ទបញ្ចេញវិទ្យុសកម្ម ។ ទោះយ៉ាងណាក៏ដោយ ជាទូទៅវាត្រូវបានគេសន្មត់ថា មានសុវត្ថិភាព និងជាប្រភេទដូចគ្នា ដែលត្រូវបានប្រើ ដើម្បីបញ្ជូនប្រេកង់ស្ថានីយ៍វិទ្យុ។ នេះជាប្រភេទផ្សេងពីទម្រង់វិទ្យុសកម្មផ្សេងទៀត ដូចជាកាំរស្មីអ៊ិច យើងដឹងថាមានគ្រោះថ្នាក់។ រហូតមកដល់ពេលនេះ មិនទាន់មានការពន្យល់ ល្អណាមួយបង្ហាញថា វិទ្យុសកម្មចេញពីទូរសព្ទដៃ បំផ្លាញសុខភាពនោះទេ។ វាក៏មិនអាចថា ពួកគេនឹងបង្កើនហានិភ័យ នៃជំងឺមហារីក ដោយសារតែថាមពល ដែលបញ្ចេញត្រូវបានអ្នកវិទ្យាសាស្ត្រគិតថា ខ្សោយពេកក្នុងការបំផ្លាញ DNA ៕
ដោយ៖លី ភីលីព