បច្ចេកវិទ្យា

ប្រព័ន្ធរ៉ាដា បច្ចេកវិទ្យាខ្ពស់ ជួយចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មលួច វត្ថុបុរាណរបស់ខ្លួន

ChinaDaily

ចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រឆៃណាឌៀលី បានប្រាប់ឲ្យដឹងថា ប្រព័ន្ធរ៉ាដាបច្ចេកវិទ្យាខ្ពស់ ដែលត្រូវបានប្រើប្រាស់ ជាទូទៅនៅក្នុង ឧស្សាហកម្មអវកាស និងការពារជាតិ អាចជួយប្រទេសចិន ការពារវត្ថុបុរាណ របស់ខ្លួនពីឧក្រិដ្ឋជន ជាពិសេសអ្នកវាយឆ្មក់ផ្នូរ ។

ក្រុមអ្នកស្រាវជ្រាវនៅក្នុងខេត្ត Shaanxi កំពុងស្វែងរកលទ្ធភាព នៃការប្រើប្រាស់រ៉ាដា អារេដំណាក់កាល មានសមត្ថភាពត្រួតពិនិត្យ និងតាមដានគោលដៅ ផ្លាស់ទីលើតំបន់ធំមួយ ដើម្បីការពារការលួច វត្ថុបុរាណនៅខាងក្រៅ ។ រ៉ាដាមិនត្រឹមតែមានសមត្ថភាពរក្សាផ្ទាំង ពេលវេលាជាក់ស្តែង លើគោលដៅ ២៤/៧ ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្ក ឲ្យមានការ ជូនដំណឹងច្បាស់លាស់អំពី មនុស្សគួរឲ្យសង្ស័យ យានជំនិះ ឬសកម្មភាពនានា ដើម្បីជួយសម្រួល ដល់ការបង្រ្កាបឧក្រិដ្ឋកម្ម ដែលមានប្រសិទ្ធភាពជាងមុន ។

Shaanxi ត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់មួយនៃដើមកំណើត នៃអរិយធម៌ចិន មានវត្ថុបុរាណប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលមិនអាចកាត់ថ្លៃ បានមិនអាចផ្លាស់ទីទៅសារមន្ទីរ ដើម្បីរក្សាសុវត្ថិភាព បានឡើយ ទាំងនេះរួមមានអគារបុរាណ ផ្នូរ ប្រាសាទល្អាង និងចម្លាក់ថ្ម ។
នេះបើយោងតាមរដ្ឋបាល បេតិកភណ្ឌ វប្បធម៌ខេត្ត Shaanxi ថា ខេត្តនេះមានសារីរិកធាតុវប្បធម៌ អចលនវត្ថុចំនួន ៤៩,០៥៨ រួមទាំងកន្លែងបេតិកភណ្ឌ សំខាន់ៗចំនួន ២៧០ ក្រោមការការពាររបស់រដ្ឋ ។ ការពិតដែលថា ទាំងនេះត្រូវបានរាយប៉ាយយ៉ាងទូលំទូលាយ ហើយជួនកាលគ្របដណ្តប់លើតំបន់ធំ ៗ ធ្វើឲ្យការការពារនិងការគ្រប់គ្រង របស់ពួកគេមានការលំបាកយ៉ាងខ្លាំង ។

ចេតិយ Qianling ត្រូវបានសាងសង់កាលឆ្នាំ ៦៨៤ គ.ស គ្របដណ្តប់លើផ្ទៃដី ២.៣ លានម៉ែត្រការ៉េ។ ទីតាំងនេះរួមមាន ចេតិយរួមរបស់អធិរាជ Gaozong ជាអ្នកគ្រប់គ្រងទី៣នៃរាជវង្សថាង (៦១៨-៩០៧) និងព្រះចៅអធិរាជ Wu Zetian ជាអធិរាជស្រី តែមួយគត់ក្នុងប្រវត្តិសាស្ត្រចិន ។

នេះបើយោងតាមលោក Han Jianwu នាយករងនៃវិទ្យាស្ថាន Shaanxi សម្រាប់ការអភិរក្ស បេតិកភណ្ឌវប្បធម៌ថា ក្រុមសារីរិកធាតុមួយចំនួនទៀត មានទេសភាពដ៏ស្មុគស្មាញ ហើយការយាមល្បាតតំបន់ទាំងនេះ មានការពិបាកក្នុងអំឡុងពេលភ្លៀង និងព្រិល ។ បើប្រៀបធៀប ជាមួយការឃ្លាំមើលវីដេអូ ឬបច្ចេកវិជ្ជាត្រួតពិនិត្យចលនាដីពីមុន ដើម្បីការពារវត្ថុបុរាណទាំងនេះ រ៉ាដាអារេដំណាក់កាល គឺមានភាពបត់បែន និងអាចទុកចិត្តបានជាង ៕
ដោយ៖លី ភីលីព

Most Popular

To Top