ព្រឹត្តិការណ៍

Bobi សុនខ​មាន​វ័យ​ចំណាស់​បំផុត​ បាត់បង់​ជីវិត​ ក្នុង​វ័យ​៣១ឆ្នាំ​

Bobi សុនខ​ដែល​វ័យ​ចំណាស់​បំផុត​នៅ​លើពិភព​លោក ​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​វ័យ​៣១ឆ្នាំ ១៦៥ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ BBC កាល​ពីម្សិលមិញ​នេះ ។

Bobi សុនខ​ពូជ​សុទ្ធ ​ព័រទុយហ្គាល់​ ដែល​ជា​សុនខ​មាន​វ័យ​ចំណាស់​បំផុត​ នៅ​លើ​ពិភព​លោក​ ទើប​ធ្វើ​ខួប​កំណើត​ចូល​វ័យ​៣១ឆ្នាំ​ កាល​ពី​ប៉ុន្មាន​៥ ខែ​កន្លង​ទៅ​នេះ​ ដែល​បាន​បំបែក​កំណត់​ត្រា​ Guiness ពិភពលោក​ទៀត​ផង​។

Bobi បាន​កើត​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា​ ឆ្នាំ​១៩៩២​ ដោយ​រស់​នៅ​ភូមិ​ជនបទ​ Conqueiros នៅ​ប្រទេស​ព័រទុយហ្គាល់​ តាំង​ពី​កើត​មក​ រហូត​មក​ដល់​បច្ចុប្បន្ន​។

បើ​តាម​លោក​ Costa ម្ចាស់​ Bobi បាន​ឲ្យ​ដឹង​ថា​ Bobi ជា​សុនខ​ចូល​ចិត្ត​ដើរ​លេង​ជា​សត្វ​ផ្សេងៗ ​ជា​ច្រើន​ នៅ​តាម​ព្រៃ​ក្បែរ​នៅ​ភូមិ​គេ​រស់​នៅ​ ក៏​ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ​ នៅ​ពេល​គេ​វ័យ​កាន់​តែ​ចំណាស់​ គេ​ដើរ​បាន​ត្រឹម​ដី​ នៅ​ផ្ទះ​របស់​គេ​ប៉ុណ្ណោះ​ ព្រោះ​តែ​ភ្នែក​គេ​ខ្សោយ​ មើល​មិន​សូវ​ច្បាស់​ និង​ត្រូវ​ការ​ដេក​សម្រាក​ច្រើន​ ពោល​គឺ​ដូច​មនុស្ស​មាន​វ័យ ​ចំណាស់​ខ្លាំង​អញ្ចឹង​៕

Most Popular

To Top