ព័ត៌មានអន្តរជាតិ

អឺរ៉ុប ចំណាយខ្ទង់យោធា ដល់កំណត់ត្រា ជាង២៦០ពាន់លានដុល្លារ

រូបភាពពី៖​ AFP

បរទេស៖ យោងតាមតួលេខដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយទីភ្នាក់ងារការពារអឺរ៉ុប បានឱ្យដឹងថា ការចំណាយផ្នែកយោធានៅក្នុងសហភាពអឺរ៉ុប បានកើនឡើងប្រមាណជា៦ភាគរយ ទៅដល់កំណត់ត្រាប្រមាណជា២៤០ពាន់លានអឺរ៉ូ ឬត្រូវជា២៦១,៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២។

ប្រភពដដែលបានឲ្យដឹងទៀតថា រដ្ឋសមាជិកចំនួន២០នៃសហភាពអឺរ៉ុប ទាំងអស់២៨បានបង្កើនថវិកាការពារជាតិរបស់ពួកគេកាលពីឆ្នាំមុន ដោយប្រទេសចំនួន៦បានអនុវត្ត ការដំឡើងចំណាយយោធាដល់ទៅច្រើនជាង១០ភាគរយ។

ប្រទេសស៊ុយអែត ដែលបានដាក់ពាក្យចូលជាសមាជិកអង្គការ ណាតូកាលពីខែកក្កដាកន្លងទៅ បានដឹកនាំគេដោយចំណាយកញ្ចប់ជាមួយនឹងការកើនឡើង ៣០ភាគរយហើយព្រះរាជាណាចក្រដ៏តូចលុចសំបួ បានដើរតាមពីក្រោយប្រមាណជា២៨ភាគរយប្រទេសលីទុយអានី បានបង្កើនការចំណាយ ២៧,៦ភាគរយ ខណៈដែលប្រទេសអេស្ប៉ាញបានមើលឃើញកំណើនប្រមាណជា១៩ភាគរយ។

សរុបមកការចំណាយដល់ទៅ១,៥ភាគរយនៃ GDP របស់ប្លុកត្រូវបានចំណាយលើវិស័យការពារជាតិកាលពីឆ្នាំមុន។ សមាជិកសហភាពអឺរ៉ុបចំនួន ២២ ក៏ជាសមាជិករបស់អង្គការណាតូដែរ ប៉ុន្តែមានតែប្រាំប្រទេសប៉ុណ្ណោះ ដូចជាអេស្តូនី ក្រិក ឡាតវី លីទុយអានី និងប៉ូឡូញ បានបំពេញតម្រូវការរបស់ប្លុកដែលថាពួកគេចំណាយ២ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យយោធារបស់ពួកគេ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top