បច្ចេកវិទ្យា

សហភាពអឺរ៉ុប ៖ Meta ត្រូវតែបញ្ជាក់ពីវិធានការ ប្រឆាំងនឹងការរំលោភបំពានផ្លូវ ភេទលើកុមារត្រឹមថ្ងៃទី ២២ ខែធ្នូ

ស្វីស ៖ Meta Platforms ត្រូវបានប្រាប់ដោយ និយតករ បច្ចេកវិទ្យារបស់ EU ឲ្យផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីវិធានការនានា បានធ្វើឡើង ដើម្បីដោះស្រាយ សម្ភារៈរំលោភបំពានផ្លូវភេទ លើកុមារ នៅលើកម្មវិធីចែករម្លែករូបថត និងវីដេអូ Instagram ត្រឹមថ្ងៃទី ២២ ខែធ្នូ ឬប្រថុយនឹង ការស៊ើបអង្កេត ជាផ្លូវការក្រោមច្បាប់មាតិកា អនឡាញថ្មីរបស់សហភាពអឺរ៉ុប យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

គណៈកម្មការអឺរ៉ុប កាលពីខែតុលាបានផ្ញើសំណើ លើកដំបូងសម្រាប់ព័ត៌មាន ស្តីពីវិធានការណ៍ដើម្បីប្រឆាំង នឹងការរីករាលដាលនៃមាតិកាភេរវករ និងអំពើហិង្សា និងលើកទីពីរកាលពីខែមុន ស្តីពីវិធានការការពារអនីតិជន ។
គណៈកម្មការអឺរ៉ុប បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីសំណួរចុងក្រោយរបស់ខ្លួនថា ព័ត៌មានក៏ត្រូវបានស្នើសុំអំពីប្រព័ន្ធ ណែនាំរបស់ Instagram និងការពង្រីកមាតិកាដែលអាចបង្កគ្រោះថ្នាក់ ។
ការស្នើសុំព័ត៌មាន ត្រូវបានធ្វើឡើងក្រោមច្បាប់ សេវាកម្មឌីជីថល របស់សហភាពអឺរ៉ុប (DSA)ច្បាប់បច្ចេកវិទ្យាថ្មី ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិកធ្វើបន្ថែមទៀត ចំពោះមាតិកាដែលខុសច្បាប់ និងគ្រោះថ្នាក់នៅលើវេទិកា របស់ពួកគេ ។

ការខកខានក្នុងការអនុលោម តាមសំណើបែបនេះអាចនាំឲ្យមានការ ស៊ើបអង្កេតជាផ្លូវការ និងសូម្បីតែការផាកពិន័យ។ ក្រុមហ៊ុនរបស់ចិន ByteDance’s TikTok និង X របស់ Elon Musk ក៏បានទទួលសំណើស្រដៀងគ្នា សម្រាប់ព័ត៌មានផងដែរ ៕
ដោយ៖លី ភីលីព
AFP

Most Popular

To Top