អាល្លឺម៉ង់ ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា សិលាចារឹកមជ្ឈិម សម័យសតវត្សរ៍ទី ១៥ ដែលមានចារឹក អក្ខរាវិរុទ្ធសាតាំង ត្រូវបានគេគិតថា សំដៅទៅលើសត្វស្លាប ២ក្បាល ដោយទ្រឹស្ដីគូប្រជែង ២ ចំណែកថា វាអាចកើតចេញពីការច្រណែន និងស្នេហាមិនសមហេតុផល ឬអាចជាការប៉ុនប៉ងបំបែកពួកគេ ។
អ្នកបុរាណវិទ្យាអាល្លឺម៉ង់ បានរកឃើញ ចំណុចបណ្តាសាជាបំណែកជាមួយ នឹងសិលាចារឹក សម្រាប់ការបញ្ចុះបញ្ចូល Beelzebub ពោល គឺសាតាំង ។ យោងតាមឯកសារផ្លូវការ របស់ទីក្រុង Rostock បានឲ្យ ដឹងថា ដំបូងច្រឡំថា ជាដែក សំណល់អេតចាយ វត្ថុមិនច្បាស់លាស់នេះ ត្រូវបានគេរកឃើញ នៅខាងក្រោមបង្គន់ លើការដ្ឋានសំណង់ សាលាក្រុងមួយក្នុងទីក្រុង Rostock ភាគខាងជើង នៃប្រទេសអាល្លឺម៉ង់ ។
នៅពេលពិនិត្យកាន់តែជិតផ្ទាំងថ្ម មានអាយុកាលតាំងពីសតវត្សរ៍ទី ១៥ បានបង្ហាញអក្សរឆ្លាក់ជាតួអក្សរហ្គោធិកដ៏តូច ស្ទើរតែអាចអានបាន។ វាអានថា: “sathanas taleke belzebuk hinrik berith” ។ ការសរសេរសម្ងាត់នេះ ត្រូវបានបកប្រែថា ជាបណ្តាសាលើស្ត្រីម្នាក់ និងបុរសម្នាក់ឈ្មោះ Taleke និង Hinrik (Heinrich) រៀងគ្នា ។ វាបានហៅឈ្មោះ Beelzebub ជាឈ្មោះក្លែងក្លាយ របស់សាតាំង និង Berith ជាអង្គភាពអារក្ស ។
អ្នកស្រាវជ្រាវបានប៉ាន់ស្មាន លើហេតុផលនៅពីក្រោយបណ្តាសាថា តើមាននរណាម្នាក់ចង់បំបែក ទំនាក់ទំនងរបស់ Taleke និង Heinrich ទេ? តើនេះនិយាយអំពីស្នេហា និងការប្រច័ណ្ឌមែនទេ? តើនរណាម្នាក់គួរតែត្រូវបានគេបោះបង់ចោល?”
លោក Jorg Ansroge អ្នកស្រាវជ្រាវនាំមុខ គេមកពីសាកលវិទ្យាល័យ Greifswald បាននិយាយថា ការរកឃើញនេះ ពិសេសដោយសារតែពេលវេលា ជាប្រវត្តិសាស្ត្ររបស់វា ខណៈផ្ទាំងថ្មបណ្តាសាស្រដៀងគ្នា ត្រូវបានគេស្គាល់ពីសម័យក្រិក និងរ៉ូម៉ាំងបុរាណ ចន្លោះពី ៨០០ មុនគ.ស ដល់៦០០គ.ស. ការរកឃើញបែបនេះពីសតវត្សទី ១៥ គឺកម្រណាស់ ។
លោក Ansorge បានបន្តថា ការរកឃើញរបស់យើង អាចចុះកាលបរិច្ឆេទដល់សតវត្សទី ១៥។ នេះពិតជាការរកឃើញដ៏ពិសេសមួយ ៕
ដោយ៖លី ភីលីព