ព័ត៌មានអន្តរជាតិ

ប្រទេសបារាំង បានត្រៀមផ្លាស់ប្តូរ ពិធីបើកកីឡា អូឡាំពិកឆ្នាំ ២០២៤ ដោយផ្អែកលើសន្តិសុខ

xinhua

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសបារាំង បានត្រៀមខ្លួនរួច ជាស្រេច ដើម្បីផ្លាស់ប្តូរ ពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤ ពី River Seine ទៅកាន់ទីតាំងមួយ ផ្សេងទៀត ប្រសិនបើស្ថានភាពសន្តិសុខ ចាំបាច់យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។

លោក Macron បានប្រាប់ទូរទស្សន៍ France 5 នៅពេលត្រូវបានសួរថា ដោយសារយើង ជាអ្នកជំនាញ ច្បាស់ណាស់មាន ផែនការ B C និងផ្សេងទៀត ។ លោក Macron បានប្រាប់ទូរទស្សន៍ France 5 នៅពេលត្រូវបានសួរថា តើស្ថានភាពសន្តិសុខ ដែលបច្ចុប្បន្នត្រូវបានសម្គាល់ ដោយការប្រុងប្រយ័ត្នខ្ពស់ នៅទូទាំងអឺរ៉ុបជុំវិញភាព តានតឹងនៅមជ្ឈិមបូព៌ា អាចរារាំងផែនការ ដើម្បីរៀបចំពិធីនេះតាមការគ្រោងទុក ។

លោក Macron បានបន្តថា លោកប្រឆាំងនឹងការនិយាយបំផ្លើស និងការផ្លាស់ប្តូរផែនការយ៉ាងប្រញាប់ប្រញាល់ ប៉ុន្តែបានបន្ថែមផែនការ B អាចត្រូវបានបង្កឡើង ប្រសិនបើ កម្រិតនៃភាពអសន្តិសុខ តម្រូវឲ្យយើងពិនិត្យ មើលឡើងវិញនូវគ្រោងការណ៍ដំបូង ដោយមិនផ្តល់ព័ត៌មានលម្អិត ។

មន្ត្រីសន្តិសុខអ៊ឺរ៉ុបបានព្រមាន ពីហានិភ័យកើនឡើង នៃការវាយប្រហារ ដោយពួកសកម្ម ប្រយុទ្ធឥស្លាម ចំពេលមានសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស ជាមួយនឹងការគំរាមកំហែងដ៏ធំបំផុតដែលទំនងជាមកពីក្រុមវាយប្រហារ “ចចកឯកកោ” ដែលពិបាកតាមដាន ។ ប្រទេសបារាំងបានបង្កើន កម្រិតសុវត្ថិភាព របស់ខ្លួនក្នុងខែតុលា នៅពេលបុរសម្នាក់កាន់កាំបិត បានសម្លាប់គ្រូបង្រៀន នៅសាលាមួយនៅភាគខាងជើង ប្រទេសបារាំង ។

Eiffel ដោយនិយាយថា កាលពីដើមខែនេះ រដ្ឋមន្ត្រីកីឡារបស់ប្រទេសនេះ បានច្រានចោលការផ្លាស់ប្តូរផែនការ បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយកាំបិត និងញញួរបានសម្លាប់អ្នកទេសចរ ជនជាតិអាឡឺម៉ង់ម្នាក់ និងបានធ្វើឲ្យមនុស្ស ២ នាក់រងរបួសនៅជិតប៉ម នេះមិនមែនជាអ្វី ដែលយើងកំពុងធ្វើការ ។

ប្រទេសបារាំងរំពឹងថា នឹងមានភ្ញៀវទេសចរ ប្រហែល ៦០០,០០០នាក់ នៅពេល ទូកចំនួន ១៦០ នឹងត្រូវចេញដំណើរ នៅថ្ងៃទី ២៦ ខែកក្កដាពី Pont d’Austerlitz សម្រាប់ការធ្វើដំណើរ ៦ គីឡូម៉ែត្រ ទៅកាន់ Pont d’Iena ដែលជាស្ពានក្នុងទីក្រុងប៉ារីស ៕
ដោយ៖លី ភីលីព

Most Popular

To Top