ក្រុមហ៊ុន Tesla កំពុងហៅរថយន្ត ស្ទើរតែទាំងអស់ជាង ២លានគ្រឿងដែលលក់នៅអាមេរិក ចូលរោងចក្រវិញ បន្ទាប់ពីអាជ្ញាធរអាមេរិក រកឃើញករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីប្រព័ន្ធបើកបរអូតូ (Autopilot) ក្នុងនោះមានករណីស្លាប់ទៀតផង ។
រថយន្តដែលក្រុមហ៊ុនហៅ ចូលរោងចក្រវិញ គឺមានបំពាក់ប្រព័ន្ធបើកបរអូតូ ចាប់ពីឆ្នាំ២០១៥មក ដោយក្រុមហ៊ុននឹងអាប់ដេត Software និងជួសជុលប្រព័ន្ធ defective System ឡើងវិញ ដើម្បីធានាដល់អ្នកបើកបរឱ្យផ្តោអារម្មណ៍ ពេលកំពុងប្រើ autopilot ។
គួរដឹងថា រដ្ឋបាលសុវត្ថិភាព ចរាចរណ៍ផ្លូវហាយវេជាតិអាមេរិក បានស៊ើបអង្កេតរយៈពេល ២ឆ្នាំ ទៅលើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងអំឡុងពេលប្រើប្រាស់ ប្រព័ន្ធបើកបររថយន្តអូតូ ។ ការស៊ើបអង្កេតនេះ បានរកឃើញថា ការផ្តោតអារម្មណ៍ របស់អ្នកបើកបរពេលប្រើ ប្រព័ន្ធ Autopilot គឺអាចនឹងមិនទាន់គ្រប់គ្រាន់ ហើយអាចបណ្តាលប្រព័ន្ធនេះធ្វើការ ខុសបច្ចេកទេស។
ការអាប់ដេតប្រព័ន្ធ Software ថ្មីនេះ នឹងជួយបង្កើនការដាស់តឿន និងព្រមានដល់អ្នកបើកបរ ហើយនឹងអាចកំណត់តំបន់បើកបរ ដែលអាចប្រើប្រព័ន្ធ Autopilot បាន ៕