បទចម្រៀង “Still Zin” ឫ កម្លោះអូរីហ្ស៊ីន ទទួលបានការគាំទ្រ យ៉ាងច្រើននៅលើ TikTok និង ស្រទាប់យុវវ័យ កាលពីពេលថ្មីៗនេះ ដែលបទនេះ បកស្រាយដោយលោក Vito។
Vito
មានប្រិយមិត្តខ្លះមានចម្ងល់ថា តើបទនេះ ជាបទនិពន្ធថ្មី ឫ យ៉ាងណា? ដោយសារតែពាក្យថា អូរីហ្ស៊ីន ហាក់បីដូចជាពាក្យថ្មី និងមិនធ្លាប់លឺពីមុនមក។ យ៉ាងណាមិញ បទ កម្លោះអូរីហ្ស៊ីន បានចេញជាច្រើនឆ្នាំមកហើយ ដោយបទចម្រៀងដើម បកស្រាយដោយអ្នកចម្រៀង លោក ចាន់ សម័យ និង អ្នកស្រី អឿន ស្រីមុំ ។
បទ “Still Zin” របស់ Vito គឺជាការ Remix ឡើងវិញនូវ Version ម្ចាស់ដើម និង បន្ថែមនូវបារ៉ូផ្ទាល់ខ្លួន ដើម្បីឱ្យបទនេះទាន់សម័យ និងមានភាពទាក់ទាញ ទៅដល់អ្នកស្តាប់។ Vito បាននិយាយថា “សូមអភ័យទោសទុក ជាមុនសម្រាប់ការយកលំនាំ បទភ្លេងមកកែច្នៃបន្ថែមជារសជាតិថ្មីនៃតន្ត្រីសម័យទំនើប។ សង្ឃឹមបទនេះជាកាដូ មួយផ្សេងទៀតសម្រាប់ទាំងអស់គ្នា” ។
គិតមកទល់ពេលនេះ បទរបស់ Vito ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម TikTok និងនៅលើយូធូប មានអ្នកចូលទស្សនាជាង ៤សែននាក់ ៕