ព័ត៌មានអន្តរជាតិ

លោក Lavrov ៖ ប្រទេសរុស្សី មិនចង់ធ្វើសង្គ្រាម ដ៏ធំមួយផ្សេងទៀតឡើយ

S-400. Photo: Russian Ministry of Defense

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា រុស្ស៊ីមិនចង់ចូលទៅក្នុងសង្រ្គាម ដ៏ធំមួយផ្សេងទៀត ហើយគ្មានចេតនា វាយប្រហារប្រទេសដទៃនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍ ដោយលោករដ្ឋមន្ត្រីដដែលនេះ លោក​បានសំដែង ការ​សោកស្ដាយ​ថា ទំនាក់​ទំនង​ជាមួយ​អាមេរិក​ស្ថិត​ក្នុង​កម្រិត​ទាប ហើយ​បាន​បន្ទោស​ក្រុង​វ៉ាស៊ីនតោន​ ចំពោះ​ស្ថានភាព​បច្ចុប្បន្ន។

Xinhua

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្នុងបណ្តា ប្រទេសអឺរ៉ុប មួយចំនួន បាននិងកំពុងជំរុញពលរដ្ឋ របស់ពួកគេ ឱ្យរៀបចំខ្លួនសម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាដែលមានសក្តានុពលជាមួយរុស្ស៊ី។ យ៉ាង​ណា​មិញ ទីក្រុង​មូស្គូ​បាន​ទទូច​ថា ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ ក្នុង​ការ​ធ្វើ​សង្រ្គាម ​ប្រឆាំង​នឹង​ណាតូ​ទេ។

ថ្លែងនៅក្នុងវគ្គសួរឆ្លើយ Q&A នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃពុធ លោក Lavrov បាននិយាយថា ទោះបីជាមានការកើនឡើង និងវោហារសាស្ត្រ ដ៏តឹងតែងក៏ដោយ គ្មាននរណាម្នាក់ចង់ បានសង្រ្គាមដ៏ធំ នោះទេរួមទាំងរុស្ស៊ីផងដែរ។ លោក​បាន​បន្ថែម​ថា​៖ ​យើង​បាន​ឆ្លង​កាត់សង្គ្រាម​ធំ ជាច្រើន​ដង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើងរួចមកហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top