យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ប្រធានក្លឹប Fulham កំពុងតែធ្វើការពិចារណា ទៅលើការលក់កីឡាករឆ្នើម របស់ក្លឹបគឺកីឡាករ Joao Palhinha នៅរដូវក្តៅនេះ ដើម្បីអាចប្រមូលលុយ បានមកវិញមួយចំនួន ។
កីឡាករខ្សែបម្រើសញ្ជាតិ ប៉ទុយហ្គាល់រូប នេះត្រូវបានគេដឹងថា បានក្លាយទៅជាគោលដៅ របស់ក្លឹបជាច្រើនជាយូរមកហើយ ដោយក្នុងនោះសូម្បីតែក្លឹប យក្ស អាល្លឺម៉ង់ Bayern Munich ផងដែរ។
ទោះបីជាយ៉ាង ណាក្តី អនុប្រធានក្លឹបលោក Tony Khan បាននិយាយថា ៖កីឡាកររូបនេះ គឺជាផ្នែកមួយដ៏សំខាន់ របស់ក្លឹបពួកយើង ស្រឡាញ់គាត់ខ្លាំងណាស់ ប៉ុន្តែបើអាចទៅរួចយើងនឹងចរចា បន្តកុងត្រាថ្មីជាមួយគ្នា ប៉ុន្តែបើមិនអាចយើងនឹងពិចារណា តម្លៃដ៏សមរម្យមួយ សម្រាប់គាត់ចាកចេញ៕
ប្រែសម្រួល៖ស៊ុនលី
AFP