បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយអ្នកកាសែត Dmitry Kiselyov ដែលគ្រោងនឹងចាក់ផ្សាយ ដោយទូរទស្សន៍ Russia 1 TV និង RIA Novosti នៅថ្ងៃពុធថា ប្រសិនបើសហរដ្ឋអាមេរិក បន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញនោះ , នោះរុស្ស៊ីអាចនឹងពិចារណាធ្វើដូចគ្នានេះដែរ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឆ្លើយសំណួរអំពីអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រ លោកពូទីនបានសង្កត់ធ្ងន់ថា អាវុធប្រល័យលោកមិនធ្លាប់ ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី នៅអ៊ុយក្រែនទេ ។
លោក ពូទីនថា “អាវុធត្រូវប្រើ។ យើងមានគោលការណ៍ផ្ទាល់ខ្លួនរបស់យើង ហើយពួកគេបញ្ជាក់ថា យើងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់សព្វាវុធ រួមទាំងអាវុធដែលអ្នកបានលើកឡើងផងដែរ ប្រសិនបើយើងកំពុងនិយាយ អំពីអត្ថិភាពនៃរដ្ឋរុស្ស៊ី ក្នុងករណីមានការគំរាមកំហែងដល់អធិបតេយ្យភាព និងឯករាជ្យភាពរបស់យើង។ អ្វីគ្រប់យ៉ាងត្រូវបានសរសេរ នៅក្នុងយុទ្ធសាស្ត្ររបស់យើង យើងមិនបានផ្លាស់ប្តូរវាទេ»។
នៅខែមិថុនាឆ្នាំ ២០២០ លោកពូទីនបានចុះហត្ថលេខា លើក្រឹត្យស្តីពីគោលនយោបាយទប់ស្កាត់នុយក្លេអ៊ែររបស់រុស្ស៊ី។ ឯកសារនេះផ្តល់សម្រាប់ ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីមួយចំនួន ។ ករណីមួយក្នុងចំណោមនោះ គឺការឈ្លានពានប្រឆាំងនឹងរុស្ស៊ី ដោយប្រើអាវុធធម្មតា នៅពេលដែលអត្ថិភាព នៃរដ្ឋស្ថិតនៅក្រោមការគំរាមកំហែង ។
ប្រទេសរុស្ស៊ីបានបន្ទាបចំណាត់ ថ្នាក់ការចូលរួមរបស់ខ្លួននៅក្នុង សន្ធិសញ្ញាហាមឃាត់ការសាកល្បង នុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយឆ្នាំ 1996 (CTBT) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយនិយាយថាការផ្លាស់ប្តូរនេះ គឺគ្រាន់តែបង្កើតឡើង ដើម្បីនាំយកប្រទេសរុស្ស៊ី ស្របតាមសហរដ្ឋអាមេរិក ដែលបានបដិសេធមិនផ្តល់សច្ចាប័ន អស់រយៈពេលជាង ២៥ ឆ្នាំ៕
ប្រែសម្រួលៈ ណៃ តុលា