បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសរុស្ស៊ី កំពុងប្រារព្ធទិវាកាន់ទុក្ខ សម្រាប់ជនរងគ្រោះ នៃការវាយប្រហារ ភេរវកម្មនៅសាលប្រគុំតន្ត្រី កាលពីថ្ងៃសុក្រនៅក្នុងតំបន់ ក្បែរទៅនឹងទីក្រុងមូស្គូ ដែលជាកន្លែងមួយ នៃការស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ទំនើបរបស់ប្រទេសដោយ ក្នុងនោះព្រឹត្តិការណ៍កម្សាន្ត និងកម្មវិធីនានា ត្រូវបានលុបចោល នៅក្នុងរដ្ឋធានី និងទីក្រុងមួយចំនួនទៀត។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ទៅកាន់ប្រជាជាតិកាលពីថ្ងៃសៅរ៍ ប្រធានាធិបតី Vladimir Putin បានប្រកាសថាថ្ងៃអាទិត្យនឹង ក្លាយជាទិវាជាតិ នៃការរំលឹកដល់អ្នក ដែលបានបាត់បង់ជីវិត ក្នុងអំពើឃោរឃៅនេះ។
ទង់ជាតិត្រូវបានបង្ហោះឡើង នៅត្រឹមពាក់កណ្តាលបង្គោលទូទាំងប្រទេស និងនៅស្ថានទូតរុស្ស៊ីនៅបរទេស ហើយអ្នកផ្សាយទូរទស្សន៍រុស្ស៊ី បានយកកម្មវិធីកម្សាន្ត នានាបិទផ្សាយពេញ មួយថ្ងៃ ដោយមានរោងកុន និង កន្លែងផ្សេងទៀតបានចូលរួមសង្កេតការណ៍ដ៏សោកសៅផងដែរ។
មនុស្សម្នាបានប្រមូលផ្តុំគ្នានៅខាង ក្រៅសាលប្រគុំតន្ត្រី Crocus ជាកន្លែងដែលការចងចាំពួកគេខ្លះបាននាំយកផ្កា ប្រដាប់ប្រដាក្មេងលេង និងទៀន ដើម្បីគោរពដល់អ្នកដែលត្រូវ បានសម្លាប់ដោយភេរវករ។
យោងតាមតួលេខផ្លូវការចុងក្រោយនេះ ភេរវករដែលបានបើកការបាញ់ប្រហារ ទៅលើអ្នកទស្សនាការប្រគុំតន្ត្រីភ័យស្លន់ស្លោ មុនពេលដុតបំផ្លាញកន្លែងប្រមូល ផ្តុំនៅខាងក្រៅរដ្ឋធានីនោះ ហើយជាលទ្ធផលពួកគេសម្លាប់ មនុស្សយ៉ាងហោចណាស់ ១៣៧ នាក់ និងបានធ្វើឱ្យមនុស្សជាង ១២០ នាក់រងរបួស ៕
ប្រែសម្រួល៖ស៊ុនលី