បច្ចេកវិទ្យា

ក្រុមហុន Google នឹងលុបកំណត់ត្រា​ កម្មវិធីរុករករាប់ពាន់លាន ដើម្បីដោះស្រាយ បណ្តឹង អនាមិក

CNN

អាមេរិក ៖ ក្រុមហ៊ុន Google នឹងលុបកំណត់ត្រាទិន្នន័យ រាប់ពាន់លានជាផ្នែកមួយ នៃដំណោះស្រាយ សម្រាប់បណ្តឹង ដោយចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានតាមដានទម្លាប់ នៃការចូលមើលគេហទំព័រ ដោយមិនត្រឹមត្រូវ របស់អ្នកប្រើប្រាស់ដែលគិតថា ពួកគេកំពុងរុករកអ៊ីនធើណេត ជាលក្ខណៈឯកជន ។

បណ្តឹងដំបូងត្រូវបានប្តឹងនៅឆ្នាំ ២០២០ ហើយបានចោទប្រកាន់ Google ពីបទបង្ហាញ ព័ត៌មានមិនពិតនូវប្រភេទនៃទិន្នន័យ ដែលវាប្រមូលពីអ្នកប្រើប្រាស់ បានរុករកអ៊ីនធើណេត តាមរយៈរបៀបរុករកឯកជន អនាមិកលើ Chrome ។ Google បានយល់ព្រមដោះស្រាយ បណ្តឹងកាលពីចុងឆ្នាំមុន ប៉ុន្តែលក្ខខណ្ឌ នៃការទូទាត់ត្រូវបានបង្ហាញ ជាលើកដំបូងលើឯកសារ មួយកាលពីថ្ងៃចន្ទ ។

នេះបើយោងតាមឯកសារ របស់តុលាការបានដាក់កាលពីថ្ងៃចន្ទ តុលាការសហព័ន្ធ San Francisco បាននិយាយថា ជាផ្នែកមួយនៃដំណោះស្រាយ Google ត្រូវតែលុបកំណត់ត្រា ទិន្នន័យរាប់ពាន់លាន ដែលឆ្លុះបញ្ចាំង ពីសកម្មភាពរុករកឯកជន របស់អ្នកប្រើប្រាស់ជាឈុតសកម្មភាពថ្នាក់។
Google ក៏នឹងធ្វើការអាប់ដេត បង្ហាញរបស់ខ្លួន ដើម្បីជូនដំណឹង ដល់អ្នកប្រើប្រាស់អំពីទិន្នន័យ ដែលវាប្រមូលរាល់ ពេលអ្នកប្រើប្រាស់ ចាប់ផ្តើមវគ្គរុករកឯកជន។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានចាប់ផ្តើមអនុវត្តការផ្លាស់ប្តូរ ទាំងនេះរួចហើយ ។

សម្រាប់រយៈពេលប្រាំឆ្នាំខាងមុខ Google ក៏នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រុករកឯកជនរារាំង Cookies ភាគីទី ៣ ដែលជាផ្នែកនៃការទូទាត់។ Google ក៏នឹងមិនតាមដានជម្រើស របស់មនុស្សក្នុងការរុករក អ៊ីនធើណេតជាលក្ខណៈឯកជនទៀតទេ ។

លោក David Boies មេធាវីតំណាងឲ្យដើមបណ្តឹងអ្នកប្រើប្រាស់បានខលការដោះស្រាយនេះថា ជា ជំហានប្រវត្តិសាស្ត្រក្នុងការ ទាមទារភាពស្មោះត្រង់ និងការទទួលខុសត្រូវពីក្រុមហ៊ុនបច្ចេកវិទ្យាលេចធ្លោ ក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ CNN កាលពីថ្ងៃចន្ទ ៕
ដោយ៖លី ភីលីព

Most Popular

To Top