បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft វិនិយោគទឹកប្រាក់ ២,៩ពាន់លានដុល្លារ នៅក្នុងប្រទេសជប៉ុន ដើម្បីបង្កើនមជ្ឈមណ្ឌលទិន្នន័យ AI

Xinhua

វ៉ាស៊ីនតោន៖ ក្រុមហ៊ុន Microsoft Corp នឹងវិនិយោគ ២,៩ពាន់លានដុល្លារនៅក្នុងប្រទេសជប៉ុនក្នុងរយៈពេល ២ឆ្នាំ ដែលជាការវិនិយោគដ៏ធំបំផុតនៅក្នុងប្រទេសនេះ មានបំណងពង្រឹងមជ្ឈមណ្ឌល ទិន្នន័យដែលមានសារៈសំខាន់ សម្រាប់ដំណើរការដោយ generative artificial intelligence ។

ប្រភពបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ក៏មានគម្រោងបើកមូលដ្ឋានស្រាវជ្រាវនៅទីក្រុងតូក្យូ ដែលជាដំបូងគេនៅក្នុងប្រទេសជប៉ុនផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថា នឹងធ្វើការប្រកាស ក្នុងពេលឆាប់ៗនេះ ដើម្បីស្របពេលជាមួយនឹងដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ទៅកាន់សហរដ្ឋអាមេរិក។

ប្រភពបានឱ្យដឹងថា ក្រុមហ៊ុនគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវឧបករណ៍នៅមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនក្នុងទីក្រុងតូក្យូ និងអូសាកា ដោយណែនាំអង្គភាព ដំណើរការក្រាហ្វិក ឬឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top