រុស្ស៊ី ៖ ការស្ទង់មតិដោយមជ្ឈមណ្ឌល ស្រាវជ្រាវមតិ សាធារណៈរុស្ស៊ី (VTSIOM) បានបង្ហាញមុនទិវាអន្តរជាតិ នៃការហោះហើរអវកាស មនុស្សនៅថ្ងៃទី ១២ ខែមេសាថា មានចំនួន ៣ ភាគ៤ នៃប្រជាជនរុស្ស៊ីជឿថា អត្ថិភាពនៃទម្រង់ជីវិត នៅលើភពផ្សេងទៀតគឺអាចទៅរួចហើយ។
តួលេខនេះតំណាងឲ្យការកើនឡើង ១៤ ភាគរយបើប្រៀបធៀបទៅនឹងការស្ទង់មតិស្រដៀងគ្នាដែលធ្វើឡើងដោយ VTSIOM ក្នុងឆ្នាំ ២០០៨ ។ អ្នកឆ្លើយសំណួរ មួយចំនួន ៣៦ភាគរយ ជឿជាក់លើអត្ថិភាពនៃទម្រង់ជីវិត ឆ្លាតវៃពីលំហរខាងក្រៅ ខណៈ៣៩ ភាគរយ និយាយថា វាអាចទៅរួច ប៉ុន្តែមិនទំនង។
ទន្ទឹមនឹងនេះដែរ មនុស្សម្នាក់ក្នុង ចំណោមមនុស្ស ៥ នាក់ បានច្រានចោលការរំពឹង ទុករបស់មនុស្សក្រៅភព ដែលរស់នៅលើភពផ្សេងទៀតថា ស្ទើរតែមិនអាចទៅរួចទេ។ យោងតាមការស្ទង់មតិ ៦៦ភាគរយជឿថា មនុស្សនឹងរស់នៅលើភពផ្សេងទៀត នាពេលអនាគត ដែលនេះជាការកើនឡើងយ៉ាងខ្លាំងពី ៥១ភាគរយបានគាំទ្រ ការរំពឹងទុកនេះកាលឆ្នាំ ២០០៨ ។
ច្រើនជាងមួយភាគបីនៃអ្នកឆ្លើយសំណួរ (៣៥ភាគរយ) ប្រាកដណាស់ថា បាតុភូតលោហធាតុដូចជា ភ្លើងព្រះអាទិត្យ និងការផ្ទុះ ការធ្លាក់អាចម៍ផ្កាយ និងការបង្កើតប្រហោងខ្មៅប៉ះពាល់ដល់ជីវិតរបស់មនុស្ស។ ប្រហែល ៣៣ភាគរយ នៃអ្នកបានស្ទង់មតិបានអះអាងថា បាតុភូតប្រភេទនេះជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពរាងកាយទូទៅរបស់មនុស្ស ដោយ ១៥ភាគរយ ត្អូញត្អែរអំពីការកើនឡើងសម្ពាធឈាម ឈឺក្បាល ឬវិលមុខជាលទ្ធផល ។
នេះបើយោងតាម ៨ ភាគរយនៃការស្ទង់មតិ ទាំងនោះ ការតភ្ជាប់រវាងលំហ និងការផ្លាស់ប្តូរបរិស្ថាន ត្រូវបានយល់ឃើញ ដោយ ២៧ភាគរយ នៃអ្នកឆ្លើយតប ខណៈ១២ ភាគរយបានភ្ជាប់អាកាសធាតុ និងការផ្លាស់ប្តូរអាកាសធាតុ ទៅនឹងបាតុភូតលោហធាតុ។
ព្យុះម៉ាញេទិកក៏ទាក់ទងទៅនឹងបាតុភូតអវកាសផងដែរ ។ ការស្ទង់មតិដែលធ្វើឡើងដោយ VTSIOM កាលពីថ្ងៃទី ៥ ខែមេសា ត្រូវបានអនុវត្តក្នុងចំណោមគំរូនៃអ្នកឆ្លើយតបចំនួន ១,៦០០ នាក់ដែលមានអាយុលើសពី ១៨ ឆ្នាំ។
ទិវាអន្តរជាតិនៃការហោះហើរអវកាស មនុស្សត្រូវបានប្រារព្ធនៅថ្ងៃទី ១២ ខែមេសា ។
វាត្រូវបានឧទ្ទិស ដល់ការហោះហើរ អវកាសដំបូងបានធ្វើឡើងនៅថ្ងៃទី ១២ ខែមេសាឆ្នាំ ១៩៦១ ដោយអវកាស យានិកសូវៀតអាយុ ២៧ ឆ្នាំ លោក Yuri Gagarin នៅប្រទេសរុស្ស៊ីខួបនេះត្រូវបានគេហៅថាទិវា Cosmonautics ៕
ដោយ៖លី ភីលីព