បច្ចេកវិទ្យា

ឡាន​ចេញផ្សែង​ មិនមែន​ជារឿងធម្មតា ហើយពណ៌ផ្សែងនីមួយៗ ​សុទ្ធតែ​បញ្ជាក់​ ពី​រោគសញ្ញា​របស់វា

ពេល​បញ្ឆេះ​រថយន្ត​ម្តងៗ ឃើញ​មានផ្សែង​ចេញពីបំពង់ស៊ឺមាំង ទោះតិចឬច្រើន​ក៏ដោយ សូមកុំគិត​ថា វា​ជា​រឿង​ធម្មតារបស់​រថយន្តឱ្យ​សោះ ពោលគឺ​វាសុទ្ធតែ​ជាការបញ្ចេញ​ រោគសញ្ញានូវភាពមិនប្រក្រតី​ណាមួយ របស់​ម៉ាស៊ីនរថយន្តហើយ។ ជាងនេះ​ទៅទៀត លោកអ្នក​ក៏ត្រូវកត់សម្គាល់ ​ពីពណ៌របស់ផ្សែងនោះ​ទៀតផងដែរ ព្រោះ​ថា​ពណ៌របស់វា​អាចបញ្ជាក់​ពី​បញ្ហា​មួយចំនួន​សម្រាប់​រថយន្ត សាំង​ដូច​ខាងក្រោម ៖

ពណ៌ស៖ ​ក្នុងករណី​មាន​អាកាសធាតុត្រជាក់ គឺ​វា​អាច​ជាផ្សែង​ ដែល​កើត​ចេញពី​ចំហាយទឹក​ ក្នុងបំពង់ស៊ឺមាំងដែល​ប៉ះ​គ្នា​ជាមួយចំហេះសាំង នៅពេល​ម៉ាស៊ីន​រថយន្ត​ដំណើរការ ។ សម្រាប់ករណីនេះ គឺ​វាបញ្ចេញ​ផ្សែងតិចៗ​មួយសន្ទុះ​ប៉ុណ្ណោះ មិនមាន​បញ្ហាអ្វីទេ ។ ប៉ុន្តែបើវា​ចេញ​ផ្សែងច្រើនខ្លាំង គឺ​ជារឿង​ដែលត្រូវបារម្ភ និង​ត្រូវយកទៅឆែក​នៅហ្គារ៉ាស់​ជាបន្ទាន់ ព្រោះវា​អាច​ជាសញ្ញា នៃការឆ្លងរ៉ងគុយឡាស់ ដែល​ធ្វើឱ្យទឹកស្អំ​លេចជ្រាបចូលប្រេងម៉ាស៊ីន។

ពណ៌ខៀវ ៖ វា​អាចពាក់ព័ន្ធ​នឹង ការអស់​ក្រវាត់ប៊ិស្តុង ការខូចរ៉ងការពារ​ជម្រាបសាំង ឬ​បញ្ហាទាក់​បូ​ជាដើម។

ពណ៌ខ្មៅ៖ អាច​ជាចំហេះ​ឥន្ធនៈ​ ច្រើនពេក​ដែលត្រូវបានដុត ឬអាចជា​បញ្ហាតម្រងខ្យល់ ឬ​បញ្ហា​ប្រព័ន្ធប៊ិចសាំង។

ពណ៌ប្រផេះ ៖ ចាក់ប្រេងម៉ាស៊ីនលើស ​ដែល​នាំឱ្យ​ចេញផ្សែងច្រើនខ្លាំង ពេល​បញ្ឆេះ​ដំបូង ឬអាច​ជាការខូចវ៉ាល់ PCV (វ៉ាល់ហ៊ើយ) ឬ​អាចជាការលេចជ្រាប​ប្រេង ប្រអប់លេខ​ ចូល​ក្នុងប្លុកម៉ាស៊ីន​ផងដែរ៕

Most Popular

To Top