ព្រឹត្តិការណ៍

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារ សង្គមល្អបំផុត ប្រចាំប្រទេសកម្ពុជា លើកទី៤

ភ្នំពេញ ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ណាហ្គាវើលដ៍ មានមោទនភាព សូមប្រកាសអំពីការ ឈ្នះពានរង្វាន់ការងារ សង្គមប្លាទីនីម ដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុន ដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ ការងារសង្គម សកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារ សង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុន ដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ ការងារសង្គមសកល ប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™) ដែលទទួលស្គាល់ ណាហ្គាវើលដ៍ ជាក្រុមហ៊ុន ដែលធ្វើសកម្មភាព ការងារសង្គមដ៏ច្រើន និងផ្តល់ប្រយោជន៍ ដល់សហគមន៍ ដែលមានជីវភាព ខ្វះខាតក្នុងប្រទេសកម្ពុជា

នេះជាឆ្នាំទី៤ជាប់ៗគ្នា ដែលណាហ្គាវើលដ៍ ទទួលបានពានរង្វាន់នេះ ខណៈក្រុមហ៊ុន លំដាប់ពិភពលោកនេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរ ទៅលើការអនុវត្តការងារ ទំនួលខុសត្រូវ សង្គម បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG) ។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ ត្រូវបានទទួលស្គាល់នៅផ្នែកនេះសរុប ៦ ដងសម្រាប់ការផ្លាស់ប្តូរវិជ្ជមាន យូរអង្វែង ។

បុគ្គលិកស្ម័គ្រចិត្ត របស់ណាហ្គាវើលដ៍ ផ្តល់ការណែនាំអំពីរបៀបប្រើប្រាស់កុំព្យូទ័រ ដែលជាផ្នែកមួយ នៃការលើកកម្ពស់ អក្ខរកម្មឌីជីថល

សន្និបាត និងពិធីប្រគល់ ពានរង្វាន់ ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ត្រូវបានស្គាល់ថា ជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ ការងារសង្គមធំបំផុត ប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម ។ អង្គភាពនេះបានទទួលពាក្យ ស្នើសុំប្រកួត ប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់ ។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើម របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន ។

បុគ្គលិកណាហ្គាវើលដ៍ ស្ម័គ្រចិត្តចូលរួម ចែកសម្ភារសិក្សា ដល់សិស្សានុសិស្ស ដែលកំពុងត្រូវការជំនួយ

មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា “ពួកយើងមានកិត្តិយស យ៉ាងខ្លាំង ដែលបានទទួល ពានរង្វាន់ ប្លាទីនីម ល្អបំផុតប្រចាំប្រទេសកម្ពុជា” ។ ស្នាដៃនេះ បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យប្រសើរឡើង នៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាព យ៉ាងខ្លាំង ដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្ត ចុះជួយសហគមន៍ របស់យើងដែលមក ដល់បច្ចុប្បន្នបាន ផ្តល់ប្រយោជន៍ ដល់ប្រជាជនកម្ពុជា ប្រមាណ ៥១៦.៧៩៧ នាក់ ។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់ គោលដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិផងដែរ” ។

មន្ត្រីសុវត្ថិភាព អគ្គិភ័យរបស់ណាហ្គាវើលដ៍ ផ្តល់សិក្ខាសាលា ស្តីពីសុវត្ថិភាពអគ្គិភ័យ នៅសហគមន៍

ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមាន របស់លោក Pham The Dung អគ្គនាយករង នៃទីភ្នាក់ងាររដ្ឋ សម្រាប់នវានុវត្តន៍បច្ចេកវិទ្យា នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើម របស់ណាហ្គាវើលដ៍ នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍ បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។

ណាហ្គាវើលដ៍ ឧបត្ថម្ភកង់ដល់កុមារ នៅទីជនបទ ដើម្បីជួលសម្រួល ដល់ការធ្វើដំណើរ របស់ពួកគេ ទៅកាន់សាលារៀន និងទទួលបានឱកាស សិក្សាអប់រំ ដែលជាផ្នែកមួយ នៃកម្មវិធី “១លានកង់ ១លានពន្លឺ” របស់ Enterprise Asia

គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារ សង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេ ក្នុងការទទួលស្គាល់ក្រុមហ៊ុន ដែលមានការប្តេជ្ញាចិត្ត ប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និង បង្កើតការផ្លាស់ប្តូរវិជ្ជមាន ទៅលើសង្គម និងបរិស្ថាន ។ ពានរង្វាន់បា្លទីនីម របស់ណាហ្គាវើលដ៍ នៅក្នុងផ្នែក “ការងារសង្គមឆ្នើមប្រចាំ ប្រទេសកម្ពុជា” បង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុង ការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាព សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ។

ណាហ្គាវើលដ៍ គាំទ្រ និងលើកកម្ពស់ ការអភិវឌ្ឍវិស័យកីឡា ក្នុងប្រទេសកម្ពុជា

អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប ព្រមទាំងសាល សម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ ៕

ណាហ្គាវើលដ៍ លើកស្ទួយយុវជន និងផលិតកីឡាករ -កីឡាការិនីបាល់ទាត់ វ័យក្មេង ដែលមានទេពកោសល្យ ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍ កីឡាបាល់ទាត់របស់ខ្លួន
បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍ ចូលរួមសកម្មភាពដាំកូនឈើ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង
បុគ្គលិកស្ម័គ្រចិត្ត របស់ណាហ្គាវើលដ៍ ចំណាយពេលវេលាផ្ទាល់ខ្លួន ចូលរួមកម្មវិធីប្រមូលសំរាម ដែលជាផ្នែកមួយកម្មវិធីគាំពារ បរិស្ថានរបស់ពួកគេ

Most Popular

To Top