ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Apple ប្រកាសឲ្យ iPhone របស់ខ្លួនដំណើរការ My Number cards នៅជប៉ុន

Japan today

តូក្យូ ៖ រដ្ឋាភិបាលជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកកាន់អត្តសញ្ញាណប័ណ្ណជាតិ My Number របស់ប្រទេសជប៉ុននឹងអាចប្រើ iPhone របស់ពួកគេជំនួសកាតរូបវន្ត បានចាប់ពីរដូវផ្ការីកក្រោយនេះ ខណៈអាជ្ញាធរកំពុងស្វែងរកការលើកទឹកចិត្ត ដល់ការប្រើប្រាស់ប្រព័ន្ធ ដែលត្រូវបានណែនាំដើម្បីសម្រួលនីតិវិធីរដ្ឋបាល ។

នាយករដ្ឋមន្រ្តី Fumio Kishida និង នាយកប្រតិបត្តិក្រុមហ៊ុន Apple Inc លោក Tim Cook បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ក្នុងអំឡុងពេលសន្និសីទ ទូរគមនាគមន៍មួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ។ ការអភិវឌ្ឍន៍នេះ កើតឡើងប ន្ទាប់ពីមុខងារត្រូវបានបញ្ចូល ទៅក្នុងស្មាតហ្វូន Android កាលខែឧសភា ឆ្នាំ ២០២៣
អ្នកដែលមាន My Number នឹងអាចប្រើស្មាតហ្វូនរបស់ពួកគេជំនួសកាត នៅពេលធ្វើអន្តរកម្ម ជាមួយអ្នកផ្តល់សេវាសាធារណៈដូចជាសាលាក្រុង ឬការិយាល័យពន្ធរបស់ពួកគេ។ ប្រភពពីរដ្ឋាភិបាលបាននិយាយថា លោក Kishida បានស្នើឲ្យលោក Cook អនុញ្ញាតឲ្យ iPhones អនុវត្តមុខងារនៃMy Number card ក្នុងអំឡុងពេលកិច្ចប្រជុំខែធ្នូ ឆ្នាំ ២០២២ ។

នៅក្រោមប្រព័ន្ធ My Number ID card ត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៦ លេខ ១២ ខ្ទង់ត្រូវបានចេញឲ្យអ្នករស់នៅក្នុងប្រទេសជប៉ុនម្នាក់ៗ ដើម្បីធ្វើជាកណ្តាលនូវទិន្នន័យផ្ទាល់ខ្លួនមួយចំនួន ដូចជាព័ត៌មានពន្ធ និងសន្តិសុខសង្គម។

រដ្ឋាភិបាលនិយាយថា កាតធ្វើឲ្យកម្មវិធីរដ្ឋបាលកាន់តែងាយស្រួលសម្រាប់អ្នកកាន់ ដោយអនុញ្ញាតឲ្យពួកគេទទួលបានឯកសារផ្លូវការនៅហាងងាយស្រួល ឬដាក់ពាក្យសុំអត្ថប្រយោជន៍ថែទាំកុមារតាមអ៊ីនធើណេត។

រដ្ឋាភិបាលក៏គ្រោងនឹងលុបចោលវិញ្ញាបនបត្រធានារ៉ាប់រងសុខភាពបច្ចុប្បន្ន ហើយដាក់បញ្ចូលទៅលើ My Number card កាលខែធ្នូ មានន័យថា មនុស្សគ្រប់គ្នា នៅប្រទេសជប៉ុន នឹងត្រូវតម្រូវឲ្យទទួលបានប័ណ្ណនេះ ដោយសារ ប្រព័ន្ធធានារ៉ាប់រង សុខភាព របស់ប្រទេសនេះ គ្របដណ្តប់លើអ្នករស់នៅទាំងអស់ ។

វាក៏មានគោលបំណងបញ្ចូលប័ណ្ណ បើកបរទៅក្នុងប្រព័ន្ធត្រឹមខែមីនា ឆ្នាំ ២០២៥។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា ជិត ៧៤ ភាគរយនៃប្រជាជនជប៉ុនបានដាក់ពាក្យសុំ My Number card របស់ពួកគេគិតត្រឹមចុងខែមេសា។
អាជ្ញាធរបានប្រឈមមុខនឹងការ ថប់បារម្ភក្នុងការលើកទឹកចិត្តសាធារណជនឲ្យដាក់ពាក្យសុំ My Number card បន្ទាប់ពីមានការបង្ហាញអំពីការ ចាត់ចែងទិន្នន័យផ្ទាល់ខ្លួនមិនត្រឹមត្រូវ ដូចជាមានទិន្នន័យធានារ៉ាប់រងសុខភាពបានចុះបញ្ជីខុស ហើយមានសម្រាប់មនុស្សផ្សេងក្រៅពីម្ចាស់ ៕
ដោយ៖លី ភីលីព

Most Popular

To Top