អាហ្សង់ទីន ៖ លោកប្រធានាធិបតីអាហ្សង់ទីន Javier Milei បានស្នើថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត អាចជាគន្លឹះក្នុងការជំរុញ កំណែទម្រង់ សេរីនិយមរបស់ប្រទេសអាហ្សង់ទីន ចាប់ពីការអប់រំរហូតដល់ការ បញ្ឈប់ពីការងាររបស់រដ្ឋាភិបាល ។
លោក Milei ថ្មីៗនេះនៅអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយមហាសេដ្ឋី Silicon Valley រួមទាំងលោក Mark Zuckerberg ជាប្រធានរបស់Meta ផងដែរ។ លោក Milei បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Miter ថា ប្រធានបទនៃ AI បានកើតឡើងក្នុងកិច្ចប្រជុំ។
លោក Milei បានបន្តថា Meta មានប្រព័ន្ធទាំងមូលសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបណ្តុះបណ្តាលមនុស្ស ដូច្នេះ ឧបមាថាពួកគេអាចបង្កើតអាជីពមួយ ដោយបន្ថែមថា រដ្ឋាភិបាលនៅទីក្រុង Buenos Aires នឹងចាប់ផ្តើមពិភាក្សាជាមួយក្រុមហ៊ុនដើម្បីអនុវត្តបញ្ញាសិប្បនិមិត្តក្នុងការអប់រំកូនចៅរបស់យើង ចាប់ពីសប្តាហ៍នេះតទៅ។
លោកបានកត់សម្គាល់ថា សំណើនេះត្រូវបានពិភាក្សារួចហើយជាមួយរដ្ឋមន្ត្រីធនធានមនុស្ស Sandra Pettovello ។ តាមសម្ដីរបស់អ្នកនាំពាក្យរបស់លោក លោក Manuel Adorni បាននិយាយថា លោក Milei ក៏កំពុងស្វែងរក AI ដើម្បីពន្លឿនដំណើរការនៃការកាត់បន្ថយរដ្ឋាភិបាលក្នុងរបៀបមួយដែលនឹងមានអចិន្ត្រៃយ៍ និងអស់កល្បជានិច្ច ។
លោកប្រធានាធិបតីបាននិយាយ នៅលើអាកាសថា សម្រាប់រាល់ការងារក្នុងវិស័យសាធារណៈ យ៉ាងហោចណាស់ការងារមួយ ត្រូវបានបាត់បង់ក្នុងវិស័យឯកជន ។ អ្វីគ្រប់យ៉ាងដែលយើងធ្វើដើម្បីបង្រួមទំហំរដ្ឋ នាំឲ្យមានការងារកាន់តែច្រើនក្នុងវិស័យឯកជន។
នៅពេលលោក Milei ឡើងកាន់អំណាចកាលពីខែធ្នូឆ្នាំមុន ប្រាក់ប៉េសូអាហ្សង់ទីនបានកត់ត្រាអត្រាអតិផរណាប្រចាំឆ្នាំ ៣០០ភាគរយ ។ ចាប់តាំងពីពេលនោះមក កំណែទម្រង់ ការព្យាបាលដោយឆក់របស់លោក បានគ្រប់គ្រងស្ថេរភាពរូបិយប័ណ្ណ។
លោកក៏បានប្តេជ្ញាលុបបំបាត់ការងាររដ្ឋាភិបាលចំនួន ៧០,០០០ និងបញ្ឈប់កម្មវិធីសុខុមាលភាពសង្គមជាង ២០០ ,០០០ ជាផ្នែកនៃកំណែទម្រង់ដែលមានបំណងលុបបំបាត់អំពើពុករលួយអាហ្សង់ទីន ដោយការបង្កើតនយោបាយ៕
ដោយ៖លី ភីលីព
