ព័ត៌មានអន្តរជាតិ

លោក Elon Musk បានដកពាក្យបណ្ដឹង ប្រឆាំងនឹង OpenAI និង Sam Altman

AFP

សេនហ្វ្រេនស៊ីស្កូ ៖ មហាសេដ្ឋីបច្ចេកវិទ្យាអាមេរិក លោក Elon Musk កាលពីថ្ងៃអង្គារ បានលោកពាក្យបណ្តឹង របស់លោកប្រឆាំងនឹង OpenAI និងសហស្ថាបនិក របស់ខ្លួន លោក Sam Altman និងលោក Greg Brockman សម្រាប់ការក្បត់បេសកកម្មបង្កើត ក្រុមហ៊ុនចាប់ផ្តើម ។

តុលាការរដ្ឋកាលីហ្វ័រញ៉ា លោក Musk បានចោទប្រកាន់ ក្រុមហ៊ុន AI ដែលលោកបានជួយបង្កើត កាលឆ្នាំ ២០១៥ ពីបទរំលោភលើការប្តេជ្ញាចិត្ត ក្នុងការបង្កើតបញ្ញាសិប្បនិម្មិត ផ្តល់អត្ថប្រយោជន៍ដល់សង្គម នៅពេលវាក្លាយជាសហគ្រាសរកប្រាក់ចំណេញដែលគាំទ្រដោយក្រុមហ៊ុន Microsoft ។
ឯកសារមួយរបស់មេធាវីតំណាងឲ្យលោក Musk បានស្នើឲ្យតុលាការច្រានចោលសំណុំរឿងទាំងមូលដោយមិនបង្ហាញពីហេតុផល។ទាំងលោក Musk និង OpenAI មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនៅពេលចេញផ្សាយឡើយ។

មហាសេដ្ឋីបានចាកចេញពី OpenAI ក្នុងឆ្នាំ ២០១៨ ដោយបានប្រកែក ក្នុងពាក្យបណ្តឹងដើមរបស់លោកថា ក្រុមហ៊ុនផលិត ChatGPT តែងតែមានបំណង ជាអង្គភាពមិនរកប្រាក់ចំណេញ ។ ប៉ុន្តែលោកបាននិយាយថា ការផ្លាស់ប្តូរ បន្ទប់ប្រជុំថ្មីៗនេះមានន័យថា OpenAI ឥឡូវនេះជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ក្រុមហ៊ុនសូហ្វវែរយក្ស Microsoft ។

លោក Musk បានធ្វើការចោទប្រកាន់ស្រដៀងគ្នាកាលពីអតីតកាល ហើយទាំង OpenAI និង Microsoft បានបដិសេធពួកគេ។ OpenAI បានចាប់យកការស្រមើលស្រមៃរបស់សាធារណជននៅចុងឆ្នាំ ២០២២ ជាមួយនឹងការចេញផ្សាយ Chatbot ChatGPT របស់ខ្លួន អាចបង្កើតកំណាព្យ និងអត្ថបទ ហើយថែមទាំងទទួលបានជោគជ័យក្នុងការប្រឡងទៀតផង។

ក្រុមហ៊ុនក៏បានបង្កើតឧបករណ៍បង្កើតរូបភាព និងវីដេអូ ត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំនៅក្នុងវិស័យ របស់ពួកគេ ។ ក្រុមហ៊ុន Microsoft ជាអ្នកវិនិយោគធំនៅក្នុង OpenAI ចាប់តាំងពីឆ្នាំ ២០១៩ បានជះទឹកប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀត ចូលទៅក្នុងក្រុមហ៊ុនកាលពីឆ្នាំមុន។
ក្រុមហ៊ុនយក្សនេះបានឈានជើងចូល នៅពេលក្រុមប្រឹក្សាភិបាល របស់ OpenAI បានបណ្តេញនាយកប្រតិបត្តិ Altman ក្នុងខែវិច្ឆិកាឆ្នាំមុន ដោយជួលលោក និងផ្តល់ជូនដល់សមាជិកបុគ្គលិកណា ដែលមិនសប្បាយចិត្ត នឹងការបណ្តេញគាត់ចេញពីតំណែង៕
ដោយ៖លី ភីលីព

Most Popular

To Top