RIO DE JANEIRO ៖ ក្រុមហ៊ុបបច្ចេកវិទ្យាយក្សអាមេរិក Google បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានជ្រើសរើស ប្រទេសប្រេស៊ីល ជាប្រទេសមួយ ដែលទូរស័ព្ទខល ហៅត្រូវបានលួចរៀងរាល់នាទី ដើម្បីសាកល្បងប្រព័ន្ធឆ្លាតវៃសិប្បនិម្មិតថ្មី មួយក្នុងការទប់ស្កាត់ស្មាតហ្វូន Android ត្រូវបានលួចដោយ ស្វ័យប្រវត្តិ ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស បាននិយាយក្នុងប្លុកមួយថា អ្នកប្រើប្រាស់ប្រេស៊ីល ឥឡូវនេះនឹងមានសិទ្ធិចូលប្រើមុខងារដូចជាកន្លែងឯកជន ដើម្បីលាក់កម្មវិធី ដោយមានទិន្នន័យរសើប នៅពីក្រោយកូដ PIN ដាច់ដោយឡែក និងការទប់ស្កាត់អេក្រង់ដោយស្វ័យប្រវត្តិ ប្រសិនបើ AI រកឃើញចលនាភ្លាមៗ ដែលបង្ហាញពីការលួច ។
មុខងារថ្មីមួយទៀត គឺសមត្ថភាព ក្នុងការទប់ស្កាត់ការចូលប្រើ ទិន្នន័យឧបករណ៍ពីចម្ងាយ ដោយមិនចាំបាច់មានពាក្យសម្ងាត់ ដោយគ្រាន់តែប្រើ លេខទូរស័ព្ទ ។ Google បានបន្តថា មតិអ្នកប្រើរបស់ប្រេស៊ីល បានបំផុសគំនិតប្រឆាំងនឹងការលួចទាំងនេះ ហើយប្រទេសនេះនឹងជាអ្នកសាកល្បង ដំបូងគេលើប្រព័ន្ធឆ្លាតវៃសិប្បនិម្មិត “AI” ។
កំណែសាកល្បងនឹងមានក្នុងប្រទេសប្រេស៊ីលចាប់ពីខែកក្កដា មុននឹងដាក់ឲ្យប្រើប្រាស់កាន់តែទូលំទូលាយនៅចុងឆ្នាំនេះដល់ឧបករណ៍រាប់លាន។ ដៃគូប្រកួតប្រជែងដ៏សំខាន់របស់ Google គឺក្រុមហ៊ុន Apple បានចាប់ផ្តើមប្រព័ន្ធប្រឆាំងចោរកម្មសម្រាប់ឧបករណ៍ iOS របស់ខ្លួនក្នុងខែមករា។
យោងតាមទិន្នន័យថ្មីថា ទីបំផុតពីវេទិកាសុវត្ថិភាព សាធារណៈរបស់ប្រទេសប្រេស៊ីល ជាអង្គការក្រៅរដ្ឋាភិបាលមួយ ប្រទេសនេះបានកត់ត្រា ការលួចទូរស័ព្ទជិតមួយ លានក្នុងឆ្នាំ ២០២២ឬ ១.៩ រៀងរាល់នាទី ។ នេះគឺជាការកើនឡើង ១៦.៦ ភាគរយពីឆ្នាំ ២០២១ ជាមួយនឹងបញ្ហាធ្ងន់ធ្ងរ ជាពិសេសក្នុងទីក្រុងធំៗដូចជា Sao Paulo និង Rio de Janeiro ៕
ដោយ៖លី ភីលីព