ព័ត៌មានអន្តរជាតិ

Update ៖ ប៉ូលិសអះអាងថា ចាប់ខ្លួនមនុស្សចំនួន៦នាក់ ជាប់ពាក់ព័ន្ធករណី រត់ជាន់គ្នា បណ្តាលឲ្យស្លាប់មនុស្ស នៅភាគខាងជើង ប្រទេសឥណ្ឌា

ញ៉ូដេលី ៖ ប៉ូលិស របស់ប្រទេសឥណ្ឌា បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្ស ចំនួន៦នាក់ ដែលមានជាប់ពាក់ព័ន្ធ នឹងករណីរត់ជាន់គ្នា នៅឯពិធីបុណ្យសាសនាហិណ្ឌូមួយកន្លែង រដ្ឋ Uttar Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា នៅក្នុងសប្តាហ៍នេះ ដែលបណ្តាល ឲ្យមនុស្សចំនួន១២១នាក់ ។

ឧប្បត្តិហេតុនេះ បានកើតឡើងកាលពីថ្ងៃអង្គារ នៅភូមិ Phulrai Mughal Garhi ក្នុងស្រុក Hathras នៃរដ្ឋ Uttar Pradesh ដែលជាកន្លែង មានពលរដ្ឋប្រមាណ២៥០.០០០នាក់បានប្រមូលផ្តុំគ្នា ដើម្បីស្តាប់ឳវាទពីព្រះគ្រូ Suraj Pal Singh ដែលគេស្គាល់ព្រះនាមថា “Bhole Baba” ។

សេចក្តីរាយការណ៍ បឋមពីប៉ូលិសបានឲ្យដឹងថា ក្រុមអ្នករៀបចំព្រឹត្តិការណ៍ បានអនុញ្ញតឲ្យមានការ ប្រមូលផ្តុំមនុស្សតែ៨០.០០០នាក់ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top