អូស្ត្រាលី ៖ នេះបើយោងតាមការសិក្សាថ្មីមួយ បានប្រាប់ឲ្យដឹងថា អ្នកបុរាណវត្ថុវិទូអូស្ត្រាលី បានរកឃើញភ័ស្តុតាង នៃពិធីសាសនាមាន ដើមកំណើតប្រហែលជា ៥០០ ជំនាន់មកហើយ និងមានអាយុកាលប្រហែល ១២,០០០ឆ្នាំ ដែលធ្វើឲ្យពិធីសាសនាមួយនេះ បានក្លាយជាការ អនុវត្តវប្បធម៌បន្តគ្នា ព្រមទំាងចំណាស់ជាងគេបំផុត នៅលើពិភពលោក។
អ្នកបុរាណវត្ថុវិទូកំពុងធ្វើការស៊ើបអង្កេតរូង ភ្នំ Cloggs មានទីតាំងនៅជិតទីក្រុង Buchan ជាទីក្រុងតូចមួយ របស់ប្រទេស អូស្ត្រាលី មានចម្ងាយប្រហែល ៣៥០ គីឡូម៉ែត្រភាគខាងកើត នៃទីក្រុង Melbourne បន្ទាប់ពីក្រុមអ្នក ស្រាវជ្រាវ ក៏បានជួបប្រទះដុំឈើដែលកប់ក្នុងដី ហើយពួកគេក៏នាំគ្នា កាយដីយកដុំឈើមក និងប្រើការណាត់មានសារធាតុ កាបូនដើម្បីកំណត់ថា ដុំឈើប្រភេទនេះមានអាយុកាល ១២,០០ ឆ្នាំមកហើយ។
លោក Bruno David សាស្ត្រាចារ្យ នៅមជ្ឈមណ្ឌលសិក្សាជនជាតិដើមភាគតិច Monash នៅអូស្ត្រាលី ជាសហអ្នកស្រាវជ្រាវ បានប្រាប់ CNN ថា វត្ថុបុរាណដែលមានអាយុ ១២,០០០ ឆ្នាំមិនអាចរស់នៅក្នុងដីបានយូរនោះឡើយ ជាធម្មតាពួកគេគ្រាន់តែបំបែកខ្លួនតែប៉ុណ្ណោះ។
លោក Bruno David បានបញ្ជាក់ថា ពួកគេក៏បានរកឃើញឈើមួយទៀត ទោះបីជាមានអាយុកាលតិចជាង ១០០០ ឆ្នាំក៏ដោយ វាមានលក្ខណៈស្រដៀងគ្នាគួរឲ្យកត់សម្គាល់។ ដុំឈើទាំង ២ ត្រូវបានប្រឡាក់ដោយខ្លាញ់សត្វ ឬខ្លាញ់មនុស្ស ត្រូវបានគេរកឃើញនៅក្បែរដុំធ្បូងតូចៗ ៕