បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ប្រើប្រាស់កំពុង ប្រើយុទ្ធសាស្រ្ត ការពារភាពឯកជន និងសុវត្ថិភាពអ្នក ប្រើប្រាស់ជនជាតិចិន

ចិន ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កំពុងប្រើយុទ្ធសាស្រ្តថ្មី ដើម្បីការពារភាពឯកជន និងសុវត្ថិភាពលើទូរស័ព្ទ iPhone របស់ខ្លួនក្នុងយុទ្ធនាការ ផ្សាយពាណិជ្ជកម្មចុងក្រោយបំផុត របស់ខ្លួន ដោយផ្តោតលើអ្នកប្រើប្រាស់ជនជាតិចិន នៅពេលការលេចធ្លាយទិន្នន័យ ផ្ទាល់ខ្លួននៅលើទូរស័ព្ទប្រព័ន្ធ Android បានក្លាយជាការព្រួយបារម្ភ នៅប្រទេសចិន ។

ក្រុមហ៊ុន Apple បានបញ្ចេញវីដេអូយុទ្ធនាការ ផ្សាយពាណិជ្ជកម្មដោយ តារាកំប្លែងចិនដ៏ល្បីឈ្មោះ លោក Yue Yunpeng ជាមួយនឹងបុគ្គលិករបស់ Apple ហើយបុគ្គលិកធ្វើការណែនាំលោក អំពីមុខងារការពារឯកជនភាពរបស់ iPhone រួមទាំងពាក្យសម្ងាត់ “Face ID” និងការរុករកឯកជន នៅលើកម្មវិធី Safari ។

ចំពោះវីដេអូការផ្សាយ ពាណិជ្ជកម្មនេះ លោក Yue ពាក់អាវចិនខ្មៅ និងលោកធ្វើភ្លេចលេខសម្ងាត់ នៅពេលសម្ដែង ហើយបុគ្គលិក Apple ម្នាក់និយាយប្រាប់បានណែនាំ លោកឲ្យប្រើពាក្យសម្ងាត់ដែលបង្កើត ដោយស្វ័យប្រវត្តិរបស់ iPhone ត្រូវបានការពារដោយ Face ID ។

ក្នុងវីដេអូមួយទៀត បុគ្គលិក Apple ក៏ណែនាំលោក Yue នូវមុខងាររុករកឯកជនរបស់វិធីកម្ម Safari អាចបញ្ឈប់គេហទំព័រពីការតាមដាន ឬកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ ដោយសារតែតារាកំប្លែងរូបនេះដាក់រូបក្លែងក្លាយ ព្រោះខ្លាចគេលួចមើល និងតាមដាន។

វីដេអូនេះទទួលបានប្រជាប្រិយខ្លាំងបំផុត នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់ចិន ខណៈអ្នកនិយមលេងអ៊ីនធើណេតបានសម្តែងការភ្ញាក់ផ្អើល និងបានក្លាយជាប្រធានបទក្តៅគគុក យ៉ាងឆាប់រហ័សនៅលើវេទិកា របស់ប្រទេសចិន Weibo ដោយទាក់ទាញអ្នកមើលជាង ១១០ លានដង និងអ្នកផ្តល់យោបល់ជាង ២១,០០០នាក់គិតត្រឹមថ្ងៃពុធ ៕

Most Popular

To Top