ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោក អំពាវនាវ ឲ្យប្រទេស វៀតណាម យកពន្ធគ្រឿងស្រវឹង ១៥៥ ភាគរយ

វៀតណាម ៖ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ថា ប្រទេសវៀតណាមគួរពិចារណាអនុវត្តពន្ធ លើភេសជ្ជៈមានជាតិអាល់កុលជាពិសេសចំនួន ១៥៥ភាគរយ ដើម្បីឆ្លើយតបទៅនឹង ការកើនឡើងនៃចំនួនអ្នកស្លាប់ និងជំងឺទាក់ទងនឹងគ្រឿង ស្រវឹងនាពេលបច្ចុប្បន្ននេះ។

នេះបើយោងតាមរបាយការណ៍ ប្រឹក្សាយោបល់បាននិយាយថា ធនាគារបានស្នើទៅក្រសួងហិរញ្ញវត្ថុឲ្យយកពន្ធចំនួន ១៦,៥០០ ដុង (០.៦៥ ដុល្លារ) ក្នុងមួយលីត្រជាតិអាល់កុល ត្រូវបានអនុវត្តបន្ថែមលើពន្ធ ៦៥ ភាគរយ ដែលមានស្រាប់ក្នុងមួយផលិតផល ។

ធនាគារបានបន្ថែមថា នេះធានាថា គ្រឿងស្រវឹង មិនរីករាលដាលបន្ថែមទៀតដែលនាំឲ្យមានផលប៉ះពាល់ជាវិជ្ជមានដល់សុខភាព។ ចំនួនអ្នកស្លាប់ដោយសារគ្រឿងស្រវឹងនៅប្រទេសវៀតណាមបច្ចុប្បន្ននេះខ្ពស់ជាង ១៤០ ភាគរយជាមធ្យមនៃប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។ ក្នុងឆ្នាំ ១៩៩០  តួលេខរបស់វៀតណាម គឺទាបជាងមធ្យមភាគ ៥៩ភាគរយ។

ចំណែកការកើនឡើងនៃអត្រាមរណភាព និងជំងឺដោយការជំរុញនៃការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង។ រីឯទិន្នន័យពីធនាគារពិភពលោកបង្ហាញថា ការប្រើប្រាស់គ្រឿងស្រវឹងកើនឡើង ១៧៧ភាគរយ ចន្លោះឆ្នាំ ២០០៨ និង២០២២។

វាបានបញ្ជាក់ថា បើទោះបីមានការកើនឡើងនៃពន្ធស្រាបៀរពី ៤៥ ភាគរយទៅ ៦៥ភាគរយ មិនអាចកាត់បន្ថយការប្រើប្រាស់នោះឡើយ។ យ៉ាងណាក៏ដោយ ក្រសួងហិរញ្ញវត្ថុ បានលើកឡើងថា ពន្ធខ្ពស់ដែលធនាគារពិភពលោកបានណែនាំ គឺមិនសមរម្យសម្រាប់ប្រទេស វៀតណាមនៅពេលនេះទេ។

ជំនួសវិញ ក្រសួងបានស្នើឲ្យដំឡើងពន្ធ លើការប្រើប្រាស់ពិសេសជាបណ្តើរៗ លើស្រាដែលមានជាតិអាល់កុល ២០ ភាគរយ ឬច្រើនជាងនេះពី ៦៥ភាគរយ ដល់ ៩០ភាគរយ ឬ ១០០ភាគរយនៅឆ្នាំ ២០២៦ -២០៣០៕

Most Popular

To Top