សេអ៊ូល៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា តារា K-pop លោក Suga សមាជិកក្រុមចម្រៀង បុរសកំពូល BTS របស់ប្រទេសកូរ៉េខាងត្បូង បានសុំទោសកាលពីថ្ងៃពុធ បន្ទាប់ពីប៉ូលីស នៅទីក្រុងសេអ៊ូល បានផាកពិន័យលោក និងដកហូតអាជ្ញាប័ណ្ណរបស់លោក ពីបទបើកបរ ក្នុងស្ថានភាពស្រវឹង ពេលកំពុងបើកម៉ូតូអគ្គិសនី។
ក្រុមហ៊ុន K-pop HYBE បាននិយាយ អ្នកនិពន្ធបទចម្រៀង និងអ្នករ៉េបបានបើកម៉ូតូអគ្គិសនីប្រហែល ៥០០ ម៉ែត្រ មុនពេលលោកឈប់នៅពេលចតឡានកាលពីយប់ថ្ងៃអង្គារ ស្លាកសញ្ញារបស់លោក Big Hit Music ។ ប៉ុន្តែលោក Suga បានបរាជ័យក្នុងការធ្វើតេស្ត ខ្យល់ដង្ហើមធ្វើឡើងដោយប៉ូលីសនៅក្បែរនោះ ហើយត្រូវបានផាកពិន័យ ហើយប័ណ្ណសម្គាល់ ម៉ូតូ របស់លោកត្រូវបានដកចេញ ដោយបន្ថែមថាឧបទ្ទវហេតុនេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់នរណាម្នាក់ ឬខូចខាតទ្រព្យសម្បត្តិនោះទេ។
លោក Suga បានសរសេរសារ ដោយបង្ហោះនៅលើ Weverse ជាវេទិកាអ្នកគាំទ្រគ្រប់គ្រងដោយ HYBE ថា ខ្ញុំបានបំពានច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះខ្ញុំគ្មានបញ្ហា តាមដងផ្លូវទៅ ផ្ទះឡើយ ហើយមិនដឹងថា អ្នកមិនអាចប្រើ ម៉ូតូអគ្គិសនីនៅពេលអ្នកស្រវឹងបានទេ ។ លោក Suga មានឈ្មោះកំណើតគឺ Min Yoon-gi បានបន្ថែមថា ខ្ញុំសូមអភ័យទោស ចំពោះអ្នករាល់គ្នាដែលបានធ្វើឲ្យឈឺចាប់ដោយការធ្វេសប្រហែស និងអាកប្បកិរិយាខុសរបស់ខ្ញុំ។
ប្រទេសកូរ៉េខាងត្បូង ដែលទាមទារអាជ្ញាប័ណ្ណ សម្រាប់ការប្រើប្រាស់ពេលកំពុងជិះម៉ូតូអគ្គិសនី អាចដាក់ពិន័យចំពោះការ បើកបរក្នុងពេលស្រវឹង ឬបង្ករបួសស្នាមដល់អ្នកដទៃ ។ ចំណែក Big Hit Music បាននិយាយថា ប៉ូលីសបានអមដំណើរ តារាចម្រៀងទៅផ្ទះរបស់លោក៕
