ព័ត៌មានអន្តរជាតិ

ប៉ូលិសចិន ៖ ស្លាប់៣៥នាក់ និងរបួសរាប់សិបនាក់ ក្នុងហេតុការណ៍ រថយន្តបុកអ្នកហាត់ប្រាណ នៅភាគខាងត្បូងប្រទេសចិន

AFP

ចិន ៖ ប៉ូលីសក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា បុរសម្នាក់បាន សម្លាប់មនុស្ស ៣៥ នាក់ និងរបួស ៤៣ នាក់ទៀត នៅពេលលោកបានបើកឡាន របស់លោកសម្រុកចូលទៅកន្លែងអ្នកហាត់ប្រាណកន្លែងនៅជុំវិញមជ្ឈមណ្ឌលកីឡាមួយ នៅទីក្រុង Zhuhai ភាគខាងត្បូងប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

ចំនួនអ្នកស្លាប់ពីឧបទ្ទវហេតុ កាលពីថ្ងៃចន្ទបានកើនឡើងយ៉ាងខ្លាំង ពីរបាយការណ៍ដំបូង នៅពេលប៉ូលិសគ្រាន់តែនិយាយថា មនុស្សបានរងរបួស ដោយវីដេអូត្រូវបានមើលចេញ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម។

ប៉ូលីសបាននិយាយ កាលពីថ្ងៃអង្គារថា បុរសអាយុ ៦២ ឆ្នាំម្នាក់ដែលមាននាមត្រកូល Fan បានបើកឡាន SUV តូចមួយកាត់តាមច្រកទ្វារមួយ ហើយជ្រុលចង្កូតចូលទៅក្នុង មជ្ឈមណ្ឌលកីឡាក្នុងទីក្រុង ដោយបុកមនុស្សដែលកំពុងហាត់ប្រាណនៅលើផ្លូវខាងក្នុង។

សេចក្តីថ្លែងការណ៍របស់ពួកគេបាននិយាយថា ការស៊ើបអង្កេតបឋមបានបង្ហាញថា ការវាយប្រហាររបស់លោក Fan ត្រូវបានបង្កឡើងដោយលោកមិនពេញចិត្តចំពោះការបែងចែកទ្រព្យសម្បត្តិ បន្ទាប់ពីការលែងលះរបស់លោក ។

ខ្សែវីដេអូពីយប់ថ្ងៃចន្ទ ដែលកំណត់ភូមិសាស្ត្រដោយ AFP បានបង្ហាញថា មនុស្សដេកនៅនឹងដី ខណៈអ្នកខ្លះទៀតត្រូវបានគេមើលឃើញថា កំពុងព្យាយាមសង្គ្រោះអ្នកសន្លប់យ៉ាងក្លៀវក្លា។

សាក្សីម្នាក់ដែលមាននាមត្រកូល Chen បានប្រាប់ទស្សនាវដ្តីព័ត៌មានចិន Caixin ថា វាជារឿងធម្មតាសម្រាប់ក្រុមដើរ ជារៀងរាល់ថ្ងៃនៅលើផ្លូវជុំវិញកីឡដ្ឋាន ។ លោកទើបតែបានបញ្ចប់ជុំទី៣ របស់លោកកាលពីថ្ងៃចន្ទនៅពេលឡានមួយ រំពេចបានបើកមកលើពួកគេ ហើយបានបុកមនុស្សជាច្រើន ប៉ុន្តែលោកអាចលោតទៅម្ខាងបាន។

ពួកគេបានបន្ថែមថា ពួកគាត់បានឃើញលោក Fan កំពុងកាប់ខ្លួនឯងដោយកាំបិតនៅក្នុង រថយន្តរបស់លោក ហើយបច្ចុប្បន្នកំពុងសន្លប់ បន្ទាប់ពីខ្លួនឯងបានរងរបួសត្រង់ក និងផ្នែកផ្សេងទៀត នៃរាងកាយរបស់លោក ដោយមិនអាចធ្វើការសួរចម្លើយបាន ។

ប៉ូលិសបាននិយាយថា មនុស្ស៤៣នាក់ ដែលរងរបួសបច្ចុប្បន្នមិនស្ថិតក្នុងស្ថានភាពគំរាមកំហែង អាយុជីវិតនោះទេ។ យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping បានជំរុញឲ្យ ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីព្យាបាលអ្នករបួស និងបានទាមទារឲ្យផ្តន្ទាទោសជនល្មើសតាមច្បាប់៕

Most Popular

To Top