ព័ត៌មានអន្តរជាតិ

គណៈកម្មាធិការអឺរ៉ុប បញ្ជាក់ថា នឹងចាត់វិធានការ ប្រឆាំងនឹងក្រុមហ៊ុន Apple មិនព្រមដោះស្រាយប្លុក ទីតាំងភូមិសាស្ត្រ របស់អ្នកប្រើប្រាស់

AFP

ប្រ៊ុចស៊ែល៖ គណៈកម្មការអឺរ៉ុប បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារថា អាជ្ញាធរជាតិរបស់រដ្ឋ ជាសមាជិកអាចចាត់វិធានការ ប្រឆាំងនឹងក្រុមហ៊ុន Apple ប្រសិនបើក្រុមហ៊ុន បច្ចេកវិទ្យាយក្ស របស់សហរដ្ឋអាមេរិកមួយនេះ មិនព្រមដោះស្រាយ ការអនុវត្តប្លុកទីតាំង ភូមិសាស្ត្រដែលអាចហាមឃាត់របស់ខ្លួន លើសេវាប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដែលកំណត់មាតិកា ផ្អែកលើទីតាំងភូមិសាស្រ្តរបស់អ្នកប្រើប្រាស់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ មួយបានដាក់ថា គណៈកម្មាការ បានឲ្យដឹងថា ខ្លួនបានរកឃើញការអនុវត្ត ដែលអាចហាម ឃាត់បាន ជាច្រើននៅទូទាំងសេវាកម្ម របស់ក្រុមហ៊ុន Apple រួមមាន App Store, Apple Arcade, Music, iTunes Store, Books និង Podcasts។ ក្រុមហ៊ុន Apple ដាក់កម្រិតអ្នកប្រើប្រាស់ ចំពោះចំណុចប្រទាក់ ជាក់លាក់របស់ប្រទេស និងវិធីបង់ប្រាក់ ហើយការពារការទាញ យកកម្មវិធីពីប្រទេសជាសមាជិក EU ផ្សេងទៀត ។

គណៈកម្មការបានស្នើ សុំឱ្យក្រុមហ៊ុន Apple ឆ្លើយតបជាមួយនឹងការប្តេជ្ញាចិត្ត ដែលបានស្នើឡើង ដើម្បីដោះស្រាយ បញ្ហាទាំងនេះ ។ បទប្បញ្ញត្តិទប់ស្កាត់ភូមិសាស្ត្រ ឆ្នាំ២០១៨ មានគោលបំណង កែលម្អលទ្ធភាពទទួលបានទំនិញ និងសេវាកម្មនៅទូទាំងសហភាពអឺរ៉ុប និងតំបន់សេដ្ឋកិច្ចអឺរ៉ុប ។

គួររំលឹកថា កាលពីសប្តាហ៍មុន គណៈកម្មការ បានឲ្យដឹងថា ខ្លួននឹងវាយតម្លៃ ថាតើ ក្រុមហ៊ុន Apple អនុលោមតាមច្បាប់ ទីផ្សារឌីជីថលរបស់ EU ទាក់ទងនឹងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន គឺ iPadOS ដែរឬទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top