ចិន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានបង្ហាញខ្លួនក្នុងសន្និសិទ ខ្សែសង្វាក់ផ្គត់ផ្គង់ នៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ ជាការបង្ហាញជាសាធារណៈលើកទី៣របស់លោក ក្នុងប្រទេសចិននៅឆ្នាំនេះ ខណៈទីផ្សារស្មាតហ្វូនដ៏ធំបំផុត របស់ពិភពលោក មានការធ្លាក់ចុះនៃការលក់ iPhone និងភាពមិនច្បាស់លាស់ជុំវិញការ ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Apple Intelligence ក្នុងស្រុក ។
លោក Cook ត្រូវបានគេឃើញ ក្នុងឃ្លីបវីដេអូខ្លីមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទបាននិយាយថា លោកបានឲ្យ តម្លៃដៃគូចិនរបស់ Apple យ៉ាងខ្លាំង ។ លោកបានមានប្រសាសន៍ ក្នុងការឆ្លើយតបនឹងសំណួរ មួយពីប្រព័ន្ធផ្សព្វផ្សាយ អនឡាញមានទំនាក់ទំនង ជាមួយនឹងទូរទស្សន៍រដ្ឋ China Central Television ថា យើងមិនអាចធ្វើអ្វីដែលយើង ធ្វើបានដោយគ្មានពួកគេនោះទេ។
នាយកប្រតិបត្តិរូបនេះ បានបង្ហាញខ្លួនក្នុងពិព័រណ៍ខ្សែ សង្វាក់ផ្គត់ផ្គង់អន្តរជាតិ របស់ប្រទេសចិន ដែលគ្រោងនឹង ចាប់ផ្តើមនៅថ្ងៃអង្គារ ។ លោក Cook បានប្រាប់លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិន សម្រាប់ការលើកកម្ពស់ ពាណិជ្ជកម្មអន្តរជាតិ ជាអ្នករៀបចំព្រឹត្តិការណ៍នេះ ជាលើកដំបូងរបស់គាត់ ដែលចូលរួមក្នុងកម្មវិធីនេះ៕