វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ព្រះសង្ឃមួយអង្គនៅខេត្ត An Giang នៃតំបន់ដីសណ្តទន្លេមេគង្គ របស់ប្រទេសវៀតណាម ត្រូវបានចោទប្រកាន់ពីបទ រំលោភផ្លូវភេទលើក្មេងស្រីម្នាក់ និងក្មេងប្រុស៣នាក់ ខណៈព្រះអង្គជាអនុប្រធានវត្តក្នុងស្រុកមួយ។
ព្រះរាជអាជ្ញានៃ An Giang បាននិយាយថា ព្រះអង្គ Doan Quoc Thai ព្រះជន្ម ៤៧ វស្សាត្រូវបានចោទប្រកាន់ពីបទ រំលោភលើមនុស្សអាយុក្រោម ១៦ ឆ្នាំ និង ចូលរួមក្នុងសកម្មភាពផ្លូវភេទផ្សេងទៀត ជាមួយមនុស្សដែលមានអាយុពី ១៣ ឆ្នាំដល់ក្រោម ១៦ ឆ្នាំ។
ព្រះអង្គ Thai ដែលមានព្រះនាមថា Thich Phuoc Tri បានបិណ្ឌបាតនៅវត្ត Thanh Hoa ក្នុងស្រុក Cho Moi ខេត្ត An Giang ប្រទេសវៀតណាម ។ កុមារទាំង ៣ នាក់ដែលព្រះអង្គធ្វើបាប ពេលនេះមានអាយុ ១២-២០ឆ្នាំ ហើយតែងតែមកវត្ត ដើម្បីធ្វើការងារសប្បុរសធម៌ ដូចជាការបោសសម្អាតជាដើម។
ចាប់ពីខែមេសា ឆ្នាំ២០១៨ ដល់ខែកក្កដា ឆ្នាំ ២០២៤ ព្រះអង្គ Thai បានរំលោភបំពានផ្លូវភេទលើកុមារ ខណៈមនុស្សធំមិនមានវត្តមាន។ ព្រះអង្គ Thai ក៏បានថតសកម្មភាពវអ្វីដែលបាន កើតឡើងជាមួយនឹងទូរស័ព្ទរបស់ព្រះអង្គ ។ ព្រះអង្គ នឹងឲ្យលុយក្មេងៗបន្ទាប់ពីធ្វើបាបពួកគេ។
នៅពេលឪពុកម្តាយរាយការណ៍ពីរឿងនេះ ព្រះអង្គ Thai ក៏បញ្ជូនខ្លួនទៅប៉ូលិសមូលដ្ឋាន ។
